ថៃ៖ វីដេអូចម្រៀងថ្មីដ៏ពេញនិយម ដែលតារាស្រីថៃល្បីល្បាញ Aum Patcharapa បានចូលរួមសម្តែងនោះ បានចេញជាវីដេអូពេញហើយ។

កាលពីម្សិលមិញនេះ នៅក្នុងគណនីយូធូប របស់តារាចម្រៀងប្រុស Dunk Phunkorn បានបង្ហោះនូវវីដេអូចម្រៀងពេញរបស់រូបលោក ដែលនៅក្នុងនោះ សុទ្ធតែតារាល្បីបានចូលរួមសម្តែង មានដូចជា នាង Aum Patcharapa លោក Kan Kantathaworn និងនាង Pakkaramai។ 

ចំពោះវីដេអូចម្រៀងប្រមាណ១១នាទីនេះ បានធ្វើឲ្យអ្នកគាំទ្រ ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ទៅលើការសម្តែងដ៏ឥតខ្ចោះរបស់ តារាល្បីជួរមុខនាង Aum Patcharapa ដែលនាងពិតជាប៉ិនប្រសប់ ដើរតួជា ស្រីកាចឆ្នាស់ វាយតប់ មិត្តភក្តិក្បត់ចិត្តម្នាក់ ដែលបានដណ្តើមសង្សាររបស់នាង នៅនឹងមុខ។

មិនតែប៉ុណ្ណោះ គ្រាន់តែរយៈពេលមួយថ្ងៃ វីដេអូចម្រៀងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ដែលមានមនុស្សចុចមើល ជាង១លានដងឯណោះ៕ 
តោះទស្សនាវីដេអូចម្រៀង ដែលនាង Aum បានសម្តែងទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡួត៖

គួររំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន នាង Aum Patcharapa បានធ្វើឲ្យកក្រើក លើបណ្តាញសង្គម ទៅលើវីដេអូចម្រៀងថ្មី ដែលនាងបានសម្តែង។

តារាសម្តែងស្រីល្បីល្បាញ ប្រចាំប្រទេសថៃ នាង Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ពេលឃើញរូបនាងដើរតួសម្តែង ក្នុងវីដេអូចម្រៀងថ្មីមួយ។ កាលពីថ្មីៗនេះ វីដេអូចម្រៀងថ្មីមួយ បានលេចចេញជាឈុតខ្លី មិនដល់១នាទី ដែលនៅក្នុងវីដេអូនោះ អ្នកគាំទ្រសង្កេតឃើញថាមាន នាងAum Patcharapa បានចូលរួមសម្តែងផងដែរ។

ចំពោះនាងAum Patcharapa គឺពិតជាកម្រដើរតួសម្តែង ក្នុងវីដេអូចម្រៀងណាស់ ដែលភាគច្រើន នាងធ្លាប់តែដើរតួ ក្នុងរឿងភាគ និងខ្សែភាពយន្តជាដើម។ ហើយវីដេអូចម្រៀងថ្មីមួយនេះដែរ នាងបានដើរតួជាកាចឆ្នាស់ វាយតប់ តួស្រីម្នាក់ ដែលបានដណ្តើមមិត្តប្រុសរបស់នាង នៅនឹងភ្នែក។

មិនតែប៉ុណ្ណោះ វីដេអូចម្រៀងមួយនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្តង ពីសំណាក់មហាជន ដែលពួកគេពិតជាពេញចិត្ត នឹងការសម្តែងបែបកាចឆ្នាស់ របស់នាងAum ណាស់។ ហើយនេះគ្រាន់តែ ឈុតខ្លីៗ ពីវីដេអូចម្រៀងតែប៉ុណ្ណោះ ចុះទម្រាំចេញជាវីដេអូពេញវិញ តើល្បីល្បាញយ៉ាងណាទៅ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]