អេស្ប៉ាញ៖ តារាយូធូបម្នាក់ កាន់តែធ្វើឲ្យល្បីល្បាញ ពេញអ៊ិនធើណេត ក្រោយពីបង្ហោះវីដេអូមួយ ដែលមានចំនងជើងថា បុរសរួមភេទជាមួយនឹងនារីស្រវឹង។

ជាក់ស្ដែងណាស់ គ្រាន់តែលឺចំនងជើងនេះភ្លាម ប្រិយមិត្ដប្រាកដជាភ្ញាក់ផ្អើល ក៏ដោយសារតែ មិននឹកស្មានថា មានហេតុការណ៍បែបនេះកើតឡើង និងឆ្លៀតទាំងថតវីដេអូបង្ហោះឲ្យ សាធារណៈជនមើលទៀត។ យ៉ាងណាមិញ ធាតុពិតរបស់តារាយូធូប ដែលមានគណីយថា NinchiBoy និងជាអ្នកបង្ហោះវីដេអូនេះ បានឲ្យដឹងថា ការពិតរូបគេគ្រាន់តែចង់បង្ហាញពីអ្វី ដែលបុរសគួរតែធ្វើ និងគោរពនាង នៅពេលដែលជួបប្រទះរឿងបែបនេះ ប៉ុណ្ណោះ។

នៅក្នុងវីដេអូ អ្នកនឹងឃើញ បុរសម្នាក់ដើរចូលទៅក្នុងបន្ទប់ ដែលកំពុងតែមាននារីគេងផ្កាប់មុខ នៅលើសាឡុងជាមួយនឹង ដបស្រាមួយចំនួននៅលើតុ ។ ជាមួយគ្នានេះ បុរសនេះបានដើរចូល និងទៅមើលដបស្រា ដែលពេលនេះហើយ ធ្វើឲ្យអ្នកទស្សនារងចាំមើលទៀតថា នឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

យ៉ាងណាមិញ នៅចុងបញ្ចប់វីដេអូ បុរសរូបនេះ ដែលនិយាយជាភាសាអេស្ប៉ាញ បានបង្ហាញឲ្យដឹងថា វីដេអូនេះអាចជាឧទាហរណ៍យ៉ាងច្បាស់មួយ ដែលបុរសគ្រប់គ្នា គួរតែធ្វើរបៀបណា ដាក់នារីៗ នៅពេលដែលនាងស្រវឹង។

គួររំលឹកថា វីដេអូភាគច្រើនដែលបានបង្ហោះឡើងនៅក្នុងយូធូប NinchiBoy គឺភាគច្រើនជាវីដេអូកំប្លែង និងទទួលបានប្រជាប្រិយភាព នៅក្នុងប្រទេសអេស្ប៉ាញរបស់គាត់ និងនៅតាមបណ្ដាប្រទេសក្នុងអាមេរិកឡាទីន ជាមួយនឹងអ្នកចុចតាមដានជាង ១៦០,០០០នាក់៕

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងករណីស្រវឹងនេះ នៅឯប្រទេសចិនឯណោះវិញ ក៏មានហេតុការណ៍ជាក់ស្ដែងមួយ បានកើតឡើង ដែលបុរសវ័យក្មេងម្នាក់ ត្រូវមិត្តភក្តិ នាំទៅរំលោភ ក្រោយផឹកស្រវឹង លែងដឹងខ្លួន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាជនរងគ្រោះ ត្រូវចាកចេញ ទៅក្រៅប្រទេស ដើម្បីបន្តការសិក្សា ដូច្នេះហើយ ទើបរូបគេ និងមិត្តភក្តិ ដទៃទៀត ធ្វើពិធីជប់លៀងមួយ ដើម្បីជាការលាគ្នា ចុងក្រោយ នៅក្នុងខារ៉ាអូខេ ក្នុងស្រុក មួយកន្លែង។

បើតាមសម្តី របស់បុរសរងគ្រោះ ដែលបានរាយការណ៍ ប្រាប់ប៉ូលិស បានឲ្យដឹងថា ពួកគេបានធ្វើ ពិធីជប់លៀងលាគ្នា កាលពីដើមខែមករា កន្លងទៅនេះ នៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែង ដោយបានផឹកស្រាវីស្គី អស់ ៣ដប រយៈពេល ៣ម៉ោង។

ជាមួយគ្នានេះដែរ បុរសរងគ្រោះ បានផឹកស្រា អស់ជាច្រើនកែវ រហូតស្រវឹង លែងដឹងខ្លួន ដេកដួល នៅក្នុងបន្ទប់ទឹក។ ខណៈពេលនោះដែរ មិត្តភក្តិបុរសរងគ្រោះ ឈ្មោះថា Zheng បាននាំគេ មកសម្រាក ត្រង់កន្លែងផឹកវិញ ហើយចាប់ផ្តើមអោប និងថើប បុរសរងគ្រោះ តែម្តង។ លើសពីនេះទៅទៀត Zheng បានចាប់ស្រាតខោ និងលេងប្រដាប់ភេទ របស់ជនរងគ្រោះ ទៀតផង ដោយសកម្មភាព ទាំងអស់នេះ មិនមាននរណាម្នាក់ បានឃើញឡើយ ប៉ុន្តែត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព។ ក្រោយមកទៀត Zheng ក៏បាននាំ បុរសរងគ្រោះ ទៅផ្ទះ តែម្តង។

បុរសរងគ្រោះ ដែលមិនបានបញ្ចេញអត្តសញ្ញាណ រូបនោះ បានប្រាប់ឲ្យដឹងថា ខ្លួនមានអារម្មណ៍ថា ឈឺចាប់យ៉ាងខ្លាំង នៅក្នុងរន្ធគូថ បន្ទាប់ពី Zheng បានលូកម្រាមដៃ របស់គេ ចូលទៅក្នុងនោះ ប៉ុន្តែដោយសារតែ ខ្លួនស្រវឹងខ្លាំងពេក ទើបមិនអាចឃាត់ និងរើបំរាស់បាន។ បុរសរងគ្រោះ បានឲ្យដឹងទៀតថា ក្រោយភ្ញាក់ឡើង នៅពេលព្រឹក ខ្លួនមានអារម្មណ៍ថា ឈឺចាប់ នៅក្នុងរន្ធគូទ ខណៈខ្លួនប្រាណ ផ្នែកខាងក្រោម មានសភាពសើម និងរអិល។ ក្រោយពេលកើតហេតុ បុរសរងគ្រោះ បានដាក់ពាក្យបណ្តឹងភ្លាមៗ។

នៅចំពោះមុខតុលាការ បុរសឈ្មោះ Zheng បានទទួលស្គាល់ថា លោកពិតជាបានរួមរ័ក្ស ជាមួយនឹង ជនរងគ្រោះ ពិតមែន ប៉ុន្តែបានអះអាងថា មិនបានធ្វើអ្វីខុសឡើយ។ Zheng បាននិយាយថា បុរសរងគ្រោះ នៅពេលផឹកស្រវឹង បានស្ទាបអង្អែលគ្នា ទៅវិញទៅមក ជាមួយខ្លួន និងយល់ព្រម ក្នុងការរួមរ័ក្សនេះ។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការមិនបានជឿជាក់ លើការអះអាង របស់ Zheng ឡើយ ហើយចាត់ទុក ទង្វើរបស់ Zheng មិនត្រឹមតែជា ការគេងចំណេញ លើជងគ្រោះទេ ថែមទាំង រំលោភសេចក្តីទុកចិត្ត ហើយធ្វើឲ្យ ជនរងគ្រោះ រងគ្រោះថ្នាក់ ទាំងផ្លូវកាយ និងផ្លូវចិត្ត ទៀតផង។ Zheng ត្រូវតុលាការ សម្រេចផ្តន្ទាទោស ឲ្យជាប់គុគ រយៈពេល ១០ខែ៕

បុរសរងគ្រោះ ក្រោយត្រូវមិត្តភក្តិរំលោភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]