រថយន្ត Ford GT ពាក់ស្លាកលេខ 68 បើកបរដោយកីឡាករ Sébastien Bourdais (បារាំង), Joey Hand (អាមេរិក) និង Dirk Müller (អាឡឺម៉ង់) បានឆ្លងកាត់គំនូសបន្ទាត់ចុងក្រោយ និងទទួលបានពានរង្វាន់លេខ 1 នៅទីលានប្រណាំងរថយន្ត Le Mans 24 Hours នៅម៉ោងបីរសៀលនៅ ថ្ងៃអាទិត្យ កាលពីពីរសប្ដាហ៍មុន។ រថយន្ត Ford GT ពាក់ស្លាកលេខ 69 បើកបរដោយកីឡាករ Ryan Briscoe (អូស្ត្រាលី), Scott Dixon (នូវែលហ្សេឡង់) និង Richard Westbrook (អង់គ្លេស) ទទួលបានពានរង្វាន់លេខបី រីឯ រថយន្ត Ford GT ពាក់ស្លាកលេខ 66 និង 67 ជាប់ចំណាត់ថ្នាក់លេខបួន និងលេខប្រាំបួនបន្តបន្ទាប់គ្នា។ 

លោក Bill Ford អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Ford Motor Company មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះបាន ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មួយសំរាប់ក្រុមហ៊ុន Ford Motor Company”។ “យើងតែងតែសង្ឃឹមថាយើង នឹងអាចត្រឡប់ទៅចូលរួមការប្រណាំងរថយន្ត Le Mans 50 ឆ្នាំ បន្ទាប់ពីទទួល បានជ័យជម្នះ ក្នុងឆ្នាំ 1966 និងអាចយកឈ្នះការ ប្រណាំងរថយន្ត លំដាប់ពិភពលោកនេះម្ដងទៀត។ មោទនភាពដែលយើងទាំងអស់គ្នាទទួលបាន នៅពេលដែល Ford GT បានឆ្លងកាត់ខ្សែរបន្ទាត់ចុងក្រោយនៅក្នុងការប្រកួត Le Mans គឺពិតជាអស្ចារ្យ មិនអាចនឹងបកស្រាយបាន។ ក្រុមការងារ ដែលបានរចនាបង្កើតរថយន្តនេះឡើង និងចូលរួមការ ប្រណាំងរថយន្ត បានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ដើម្បីនាំយើងទៅដល់គោលដៅ ហើយខ្ញុំពិតជាមាន មោទនភាពចំពោះពួកគាត់ ខ្លាំងណាស់។ ក្រុមប្រណាំងរថយន្ត Ford Chip Ganassi បានបង្ហាញពីស្មារតី គំនិតច្នៃប្រឌិតថ្មី ការប្ដេជ្ញាចិត្ត និងស្មារតីការងារជាក្រុមដ៏មុះមុតរបស់ក្រុមហ៊ុន Ford។ យើងពិតជាស្រលាញ់និងគោរពប្រវត្តិសាស្ត្រ និងកេរដំនែលរបស់ Ford ហើយនៅក្នុងថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលយើង បានបង្កើតប្រវត្តិសាស្រ្តនេះជាថ្មីម្តងទៀត” នេះបើយោងតាម ការបញ្ជាក់របស់លោក Bill Ford។ 

លោក Mark Fields ប្រធាននិងជានាយកប្រតិបត្តិ ក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ការបង្កើតរថយន្តថ្មីមួយ និងមានឱកាសចូលរួមក្នុងការប្រណាំងរថយន្ត Le Mans គឺជាសម្មតផលដ៏ មហិមារបស់ក្រុមហ៊ុន Ford”។ “យើងបានចូលរួម និងបានយកឈ្នះ ការប្រណាំងរថយន្តលំដាប់ ពិភពលោក Le Mans 47 Hours។ យើងពិតជារីករាយណាស់ ដែលបានចែករំលែក ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះជាមួយនឹង Ford Dealer បុគ្គលិក Ford ទាំងអស់ ម្ចាស់ឧបត្ថម្ភ ក៏ដូចជាអតិថិជនរបស់ Ford ដែលជាចំនែកនៃគ្រួសារ Ford ផងដែរ។ ក្រុមហ៊ុនរថយន្តទាំងអស់ ដែលមាននៅក្នុងក្លិប GTE Pro Class បានបង្ហាញឲ្យឃើញពី ស្មារតីប្រកួតប្រជែងយ៉ាងពិតប្រាកដ ហើយយើងពិតជារំភើបយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុង ការប្រណាំងរថយន្ត ដែលមិនគួរឱ្យជឿនេះ”។ ក្រោយការប្រកួតរវាងរថយន្ត Ferrari ពាក់ស្លាកលេខ 82 រថយន្ត Ford GT ពាក់ស្លាកលេខ 68 បាននាំមុខក្នុងវេលាចុងក្រោយនៃការប្រកួតអស់រយៈពេល ២០ ម៉ោងនេះ។ លោក Hand គឺជាអ្នកបើកចុងក្រោយគេ នៅពេលដែលរថយន្ត Ford GT បានវ៉ាធ្វើការដាច់រថយន្ត Ferrari ដែលបង្កើតបានជាប្រវត្តិសាស្រ្ត នៃការប្រកួតប្រជែងគ្នា រវាងក្រុមហ៊ុនផលិតរថយន្ត ទាំងពីរអស់រយៈកាលជាង ៥០មកនេះ។ “វាពិតជាមានអត្ថន័យណាស់ ដែលពួកយើងអាច ត្រលប់មកវិញ50 ឆ្នាំបន្ទាប់ពី Ford បានឈ្នះការប្រកួតដដែលនេះកាលពីឆ្នាំ 1966 មក” នេះបើយោងតាមសម្ដីរបស់លោក Hand។ គាត់បានបន្តទៀតថា៖ “យើងបាននិយាយថាយើងចង់ឈ្នះ ប៉ុន្តែដើម្បីយកឈ្នះការប្រកួតនេះ វាពិតជាមិនងាយស្រួលនោះទេ។

ក្រុមការងារពួកយើងបានខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើការទាំងយប់ទាំងថ្ងៃ ទោះបីជាថ្ងែឈប់សម្រាកក៏ដោយ ដើម្បីបង្កើតបាន នូវរថយន្តប្រណាំងមួយដែលមានអានុភាពលើសគេ។ ខ្ញុំធ្លាប់បានឈ្នះការ ប្រណាំងរថយន្តជាច្រើន ហើយជ័យជម្នះលើកនេះ គឺជាជ័យជម្នះធំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយ ជាផ្នែកមួយនៃព្រឹតិ្តការណ៍នេះ និងសមាជិករបស់ក្រុមគ្រួសារ Ford ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន Ford ។

ជ័យជម្នះនេះមានអត្ថន័យពិសេសសម្រាប់ លោក Bourdais។ គាត់បានចូលរួមការប្រណាំងរថយន្ត Le Mans 10 ដងមកហើយ នេះគឺជាជ័យជម្នះ លើកដំបូងរបស់លោក។ លោក Bourdais បាននិយាយថា៖ “វាជារឿងស្ទើរតែ មិនគួរឱ្យជឿដែលខ្ញុំអាចឈ្នះការប្រកួតនេះ”។ នៅក្នុងនោះ បានរួមបញ្ចូលនូវការខិតខំប្រឹងប្រែងនិងកម្លាំងចិត្តជាច្រើនដែលអាចឲ្យពួកយើងឈរនៅទីនេះ និងប្រគល់ពានរង្វាន់នេះ ឱ្យទៅគ្រួសាររបស់ក្រុមហ៊ុន Ford និងមនុស្សគ្រប់គ្នាបានជាប់ពាក់ព័ន្ធអារម្មណ៍បែបនេះពិតជាពិសេសខ្លាំងណាស់។ អ្វីៗគ្រប់យ៉ាងហាក់បីដូចជាបានព្រៀងទុកជាមុន ប្រវត្តិសាស្រ្ត ការប្រណាំងរថយន្តរវាងរថយន្ត Ferrari និងរថយន្ត Ford កាលពី 50 ឆ្នាំមុន ព្រឹតិ្តការណ៍បានកើតឡើងម្ដងទៀតនៅថ្ងៃនេះ។ ជ័យជម្នះលើកនេះពិតជាអស្ចារ្យណាស់។

រថយន្ត Ford GT ពាក់ស្លាកលេខ 66 ទទួលបានពិន្ទុក្នុង FA World Endurance Championship ខ្ពស់គួរឲ្យកត់សម្គាល់ ជាហេតុនាំឲ្យរថយន្តអាច ចូលរួមការប្រកួតរបស់ WEC បន្តបាន។ ក្រុមកីឡាករ IMSA Ford Chip Ganassi បានធ្វើដំនើរត្រលប់ទៅសហរដ្ឋអាមេរិកវិញក្រោយបញ្ចប់ការប្រកួត ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត WeatherTech SportsCar Championship បន្តទៀត នៅឯ Watkins Glen ថ្ងៃទី៣ខែកក្កដាខាងមុខនេះ។

ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]