ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿនបានបើកបុក នារី ៥ នាក់យ៉ាងពេញទំហឹង ហើយអ្នកបង្កហេតុមិនបាន ចុះមកមើលពួកនាងនោះទេ បែរជាចុះពីលើឡានដើរចេញទៅវិញ។

ដោយយោងទៅតាមគេហៈទំព័រ BeijingCream ចុះផ្សាយថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា មានវីដេអូមួយដែលមាន រយៈពេល ៤០ វិនាទី បានបង្ហោះចូលអិនធើណិត ដែលនៅក្នុងវីដេអូនោះ មានរថយន្តមួយគ្រឿងបើកបរកក្នុងល្បឿនលឿន បុកនារីមួយក្រុមគួរអោយរន្ទត់។ គួរបញ្ជាក់ផងដែរថា ហេតុការនេះបានកើតឡើងនៅលើបណ្តោយផ្លូវមួយនៃ ខេត្ត Zhejiang ប្រទេសចិន។ គេមិនបានដឹងថា មូលហេតុអ្វីបានជា ពួកនាងទៅឈរនៅលើផ្លូវនោះដែរ ចំនែកឯអ្នកបើកបរ បន្ទាប់ពីបុកហើយ បានចុះពីលើរថយន្តហើយដើរចេញទៅបាត់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]