បុរសជនជាតិអូស្រ្តាលីម្នាក់ បានទទួលនូវការសរសើរពីសាធារណៈជនចិន ដោយសារតែគាត់ហ៊ានប្រថុយជីវិត ទៅជួយសង្គ្រោះបុរសម្នាក់ដែលកំពុងលង់ទឹក នៅឯ ទីក្រុង Yantai ខេត្ត Shangdong។

កាលពីម៉ោងប្រហែល ១១និង២០នាទី ថ្ងៃទី ២៦ ខែសីហា មានបុរសវ័យក្មេងម្នាក់បានលង់ទឹក នៅពេលដែលគាត់កំពុងតែហែល នៅឯឆ្នេរ Jinshatan ដែលជាតំបន់ឆ្នេរសមុទ្រល្បីមួយ ក្នុងទីក្រុង Yantai។ បុរសជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងតែអង្គុយលេង នៅលើឆ្នេរ ភ្លាមនោះ បានហក់ចុះទៅក្នុងទឹក និងហែលទៅកាន់កន្លែងបុរសកំពុង លង់ទឹកនោះ។

បន្ទាប់ពីជួយជនរងគ្រោះ មកដល់លើឆ្នេរ បុរសជនជាតិអូស្រ្តាលីនោះ បានធ្វើការជួយសង្គ្រោះជាបន្ទាន់ដល់បុរសនោះ ដោយធ្វើការបញ្ចូលខ្យល់តាមមាត់របស់គេ ដែលជាចុងក្រោយ អាចធ្វើអោយជនរងគ្រោះ ដឹងខ្លួនឡើងវិញ។

អស្ចារ្យជាងនេះទៅទៀត គឺសត្វឆ្កែរបស់បុរសជនជាតិអូស្រ្តាលីម្នាក់នេះ ក៏បាននៅជិតនិងចាំជួយគាត់ក្នុងការសង្គ្រោះ មនុស្សផងដែរ ដូចជាជួយទាញ បុរសដែលលង់ទឹកនេះ មកលើឆ្នេរជាដើម។

ជនរងគ្រោះត្រូវបានដឹកបន្តទៅកាន់មន្ទីរពេទ្យ នៅពេលដែលឡានពេទ្យមកដល់។

ដែលជួយសង្គ្រោះដ៏មានចិត្តសប្បុរសម្នាក់នេះ ត្រូវបានគេដឹងថាមានឈ្មោះ Jason និងមានមុខរបរជា អ្នកចាត់ការនៅក្នុងក្រុមហ៊ុន Foreign-funded ក្នុងទីក្រុង Yantai។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]