ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​២​នាក់​ទៀត ក្នុង​នោះ​មាន​កុមារ​ម្នាក់ផង​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៨ និង​១១៩ ស្ថិត​ក្នុងភូមិ ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខណៈ​ដែល​រថយន្ត​ម៉ាក​ទូ​រី​ស បុក​ម៉ូតូ​បើកបរ​លើ​ថ្នល់ជាតិ ។

លោក ជាង សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក បរិបូរ​ណ៌​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ កែវ គឿ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ជាមួយ​កូនប្រុស​ម្នាក់​ទៀត ដែល​ជា​អ្នក​បើក​ម៉ូតូ​ម៉ា​កវី​វ៉ា ពាក់​ស្លាក​លេខ ក​.8802 ក​.1 ដោយ​មាន​ដឹក​ក្មេង​ប្រុស​ម្នាក់​ទៀត ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមបណ្តោយ ផ្លូវជាតិ​ពី​ខាងឆ្វេង​ដៃ ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ក៏​ត្រូវរថយន្ត​មួយ​គ្រឿង​ម៉ាក សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8565 បើកបរ​ដោយ​បុរស​ឈ្មោះជុង ពៅ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ចាម បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រីរង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស អ្នក​បើក​ម៉ូតូ និង​ចៅប្រុស​ម្នាក់​ទៀត អាយុ​៥​ឆ្នាំ បាន​រងរបួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក រួម​ជាមួយ​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ មាន​រថយន្ត​១​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​រង់ ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី ៕   

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីមួយវិញទៀត នារី២នាក់ជាបងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ដោយសារតែរថយន្ដកុងទីន័រ បុកម៉ូតូរបស់ពួកគេ នៅម៉ោង១៖២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុការណ៍រថយន្ដកុងទីន័រ ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ3A-6503 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានគៀររថយន្ដ Prius មួយគ្រឿង ក្រោយមកបានរេចង្កូតទៅបុក និងកិនម៉ូតូមួយគ្រឿង ម៉ាកគុប ពាក់ស្លាកលេខភ្នំពេញ1AH-3577 បណ្ដាលឱ្យនារី២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះទី១ឈ្មោះអន ពិដោរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់រាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ។ ជាមួយគ្នានេះអ្នកបើករថយន្តកុងតឺន័រ និងព្រូរថយន្តក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]