អ៊ីរ៉ង់៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បាន ទស្សនារួចមកហើយ នូវខ្សែភាពយន្ត បែប Super Hero ដែលមានតួអង្គ Hulk ដូចជានៅក្នុងខ្សែភាពយន្តហូលីវូដ រឿង «The Incredible Hulk» និងរឿង «The Avengers» ជាដើម។ Hulk គឺជាតួអង្គ Super Hero មួយ ដែលមានមាឌ និងសាច់ដុំធំៗ ហើយមានកម្លាំងខ្លាំងក្លា អាចតទល់ជាមួយនឹងសត្រូវ បានយ៉ាងងាយស្រួល។

ងាកមើលជួបជាមួយនឹង លោក Sajad Gharibi វិញ ដែលគាត់ត្រូវបាន គេដាក់រហ័សនាមឲ្យថា Hercules (តួអង្គក្នុងរឿង Hercules) ឬ Hulk ដោយសារតែ មាឌ និងសាច់ដុំធំៗរបស់គាត់។ Sajad មានទម្ងន់សរុប រហូតដល់ទៅ ១៥៥គីឡូក្រាមឯណោះ ហើយមានកម្លាំងខ្លាំង មិនខុសពីរហ័សនាម ដែលគេដាក់ឲ្យគាត់ឡើយ។

លោក Sajad Gharibi

ទន្ទឹមគ្នានេះដែរ លោក Sajad ដែលមានវ័យទើបតែ ២៤ឆ្នាំរូបនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Instagram ជាច្រើនផងដែរ ដោយបច្ចុប្បន្ននេះ គាត់ទទួលបាន ចំនួនអ្នកចុច Follow រហូតដល់ទៅជាង ៥៩,០០០នាក់ហើយ។

គួរឲ្យដឹងផងដែរថា រូបរាង និងសាច់ដុំដ៏ធំរបស់ Sajad គឺបានមកពី ការខិតខំប្រឹងប្រែង លើកដុំដែក ដោយគាត់អាចលើកដុំដែក ដែលមានទម្ងន់ រហូតដល់ទៅ ១៧៥គីឡូក្រាម ធ្ងន់ជាងទម្ងន់របស់គាត់ទៅទៀត។ Sajad ក៏ជាកីឡាករកាយវប្បកម្ម ដែលតំណាងឲ្យប្រទេសអ៊ីរ៉ង់ ក្នុងការប្រកួតកាយវប្បកម្មផងដែរ ប៉ុន្តែប្រភពមិនបានបញ្ជាក់ ថាគាត់ធ្លាប់ឈ្នះពានរង្វាន់ ប៉ុន្មានដងឡើយ។

នៅក្នុងពេលទំនេរ លោក Sajad ចូលចិត្តបង្ហោះរូបថត បង្ហាញពីសាច់ដុំធំៗរបស់ខ្លួន ទៅឲ្យអ្នកគាំទ្រ នៅលើបណ្តាញសង្គម Instagram បានឃើញ ហើយ Sajad ក៏ចូលចិត្តថត ជាមួយនឹងវត្ថុតូចៗ ដើម្បីបង្ហាញថា មាឌរបស់ខ្លួនធំប៉ុណ្ណា។ បើទោះបីជា Sajad មានមាឌធំ គួរឲ្យខ្លាចក៏ពិតមែន ប៉ុន្តែមិត្តភក្តិរបស់គាត់ បានប្រាប់ឲ្យដឹងថា Sajad គឺជាមនុស្ស ដែលមានចិត្តទូលាយ គួរឲ្យស្រលាញ់ និងសុខភាពរាបសារណាស់៕

លោក Sajad Gharibi

ប្រភព៖ Metro

កំណត់ហេតុខ្មែរឡូត

ងាកទៅមើល តារាប្រុសថៃ Man Karin ឯណោះវិញ ក៏មិនអន់ប៉ុន្មានដែរ ដោយលោកបានបង្អួតសាច់ដុំ ក្បាលពោះ៦ផ្នត់ រហូតធ្វើឲ្យអ្នកគាំទ្រ មើលមិនដាក់ភ្នែកតែម្តង។

តារាប្រុសថៃ Man Karin បានធ្វើឲ្យអ្នកគាំទ្រ មើលមិនដាក់ភ្នែក ពេលបង្ហាញសាច់ដុំក្បាលពោះ​ ដ៏ស្រស់សង្ហាររបស់គាត់។

តារាប្រុសរូបសង្ហាររូបនេះ តែងចូលចិត្តបង្អួត សាច់ដុំក្បាលពោះ៦ផ្នត់ ក្នុងបណ្តាញសង្គមជារឿយៗ ដែលបុរសភាគច្រើន រមែងស្រមៃចង់បាន ដូចរូបគាត់ដែរ។ រូបថតបញ្ចេញសាច់ របស់លោក Man Karin នេះដែរ ក៏ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាពិសេសគឺ មិត្តនារីៗ តែម្តង៕

តារាប្រុសថៃ Man Karin
តារាប្រុសថៃ Man Karin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]