ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ឃុំម្កាក់ ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់ស្ត្រីថ្លង់ម្នាក់រំលោភ សេពសន្ថវៈរហូតបានសម្រេច ខណៈពេលដែលឃើញនារីរងគ្រោះទៅចងគោម្នាក់ឯង ដោយជននោះបានទៅសម្ងំចាំក្នុងព្រៃមុន ហើយពេលនាងទៅផ្លាស់គោក៏ស្ទុះចេញពីក្នុងព្រៃចាប់ឱប និងវាយ រហូតសន្លប់បាត់ស្មារតី ទើបរំលោភបានសម្រេចតែម្តង។ បន្ទាប់មកនាងក្រមុំរងគ្រោះបានរត់ទៅប្រាប់ឪពុកម្តាយឱ្យ ប្តឹងប៉ូលិសចាប់ខ្លួនជននោះចាត់ការតាមច្បាប់ ។

ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៦ សីហា ២០១២ នៅក្នុងព្រៃក្នុងឃុំម្កាក់ ស្រុកអង្គស្នួល។ ជនសង្ស័យឈ្មោះអឿន អាត អាយុ២៤ឆ្នាំ ជាកសិករ និងជាបុរសពោះម៉ាយមានទីលំនៅឃុំកើតហេតុខាងលើ ចំណែកនារីរងគ្រោះអាយុ២៤ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានដឹកគោទៅចងឱ្យស៊ីស្មៅនៅក្នុង ព្រៃរបោះខាងលើដោយមិនដឹងខ្លួនថា ជនសង្ស័យប៉ុនប៉ងចាប់រំលោភនោះទេ ចំណែកជនសង្ស័យពេលឃើញនាងនៅក្នុងព្រៃម្នាក់ឯងក៏មានចិត្តចង់រួម រ័ក ប៉ុន្តែមិនបានទៅចាប់ភ្លាមៗទេ ព្រោះ ដឹងថា នាងនឹងទៅផ្លាស់គោម្តងទៀត។ បន្ទាប់ពីចងគោរួចនារីរងគ្រោះ បានដើរត្រឡប់ទៅផ្ទះវិញ ឯជនសង្ស័យក៏បានដើរទៅពួនសម្ងំនៅក្នុងព្រៃនោះរង់ចាំពេលនាង មកផ្លាស់គោវិញ ។

ប្រភពដដែលបន្តទៀតថា លុះដល់ពេលកើតហេតុនាងរងគ្រោះបានដើរចេញពីផ្ទះទៅផ្លាស់គោតែម្នាក់ ឯង ខណៈនោះជនសង្ស័យបានស្ទុះទៅចាប់ឱបថើបពីក្រោយតែត្រូវនាងរើ បំរាស់ និងស្រែកឱ្យគេជួយ ។ ដោយខ្លាចបែកការណ៍ជននោះក៏បានវាយនារីរងគ្រោះរហូតដល់សន្លប់ បាត់បង់ស្មារតី បន្ទាប់មកទើបចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់បំផុត ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកត្រូវប៉ូលិសចាប់ខ្លួន ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]