នេះគឺជារឿងមួយដ៏គួរឲ្យរន្ធត់ណាស់ ព្រោះថាមានមនុស្សចំនួន ១២នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៏មួយ ក្នុងនោះរួមមានក្មេងចំនួន ៣នាក់ផងដែរ។

តាមប្រភពពត៌មានបានឲ្យដឹងថា មានរថយន្តមួយគ្រឿងដែលបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានជិះទៅបុកនឹងឡានមួយទៀត ដែលចតដើម្បីជួសជុលនៅលើផ្លូវឆ្ពោះទៅកាន់ខេត្ត Sichuan ។ ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងនៅ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១២ កាលពីម្សិលមិញនេះ ដែលបានកើតឡើងក្នុងខេត្ត Shaanxi ប្រទេសចិន ហើយមានមនុស្សចំនួន ១២នាក់បានស្លាប់ ក្នុងនោះមានក្មេងចំនួន ៣នាក់ផងដែរ។ បើតាមសំដីរបស់ប៉ូលីសបានឲ្យដឹងថា ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបានកើតឡើងក្នុងថ្ងៃទី ២៦ កាលពីម្សិលមិញនេះ គឺមានចំនួន ២ករណី ហើយប្រជាជនដែលបានដឹងពីហេតុការណ៏នេះ បាននិយាយថា នេះគឺជាហេតុការណ៏ដ៏រន្ធត់ ដលបានកើតឡើងផ្ទួនៗគ្នា ហើយពួកគេបានដាក់ឈ្មោះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ នេះថា “bloodiest day[s] in years”។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]