ដោយសារតែ ការរកស៊ីរបស់ ខ្លួន ត្រូវបានខាតឡុង ចុងក៏ព្រោះតែចាញ់ បោកគេអស់ទឹកប្រាក់ជិត ៥ម៉ឺន ដុល្លារបានបង្ខំ ឱ្យបុរសម្នាក់អាយុជិត ៣០ឆ្នាំ មកលោតទឹក សម្លាប់ខ្លួន នៅមុខព្រះបរមវាំង ហើយជន រងគ្រោះត្រូវបានគេសង្ស័យថា ស្លាប់បាត់ ហើយ ដោយសារតែកម្លាំងទឹកហូរខ្លាំងពេក ហើយរកជនរងគ្រោះ មិនទាន់ឃើញនៅ ឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២។

ហេតុការណ៍ដែលឃើញឱ្យមានការភ្ញាក់ ផ្អើលនិងចោមរោមមើលពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់ បានកើតឡើងកាលពី វេលាម៉ោងប្រហែល ១០និង១០ នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅមាត់ ទន្លេមុខព្រះបរមរាជវាំង ។

យោងតាមសាច់ញាតិជនរងគ្រោះដែល ត្រូវជាម្ដាយនិងប្អូនស្រីបានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅកន្លែងកើតហេតុ ដោយក្ដីអាឡោះអាល័យថា ជនរងគ្រោះរូប នេះ បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនប៉ុន្មាន ដងមកហើយ ប៉ុន្ដែមិនបានសម្រេច ទើបតែ លើកនេះ បានធ្វើដំណើរមកលោតទឹកសាជា ថ្មី ដោយគ្មាននរណាអាចជួយឃាត់ទាន់ពេល វេលានោះឡើយ។

ប្អូនស្រីជនរងគ្រោះឈ្មោះស្រីម៉ុច អាយុ ២៣ឆ្នាំបានអះអាងថា បងប្រុសរបស់ខ្លួន ឈ្មោះម៉ៅ មុត អាយុ២៨ឆ្នាំ មុខរបរជាអ្នក រកស៊ីរស់នៅផ្ទះលេខ២៨ ផ្លូវលេខ៣១៧ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ។ ហើយ មូលហេតុដែលនាំឱ្យរូបគាត់មកលោតទឹក សម្លាប់ខ្លួនពីព្រោះតែរកស៊ីចាញ់បោកគេអស់ ជិត៥ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យរូបគាត់ ទ្រាំរស់នៅមិនបានក៏លោតទឹកតែម្ដងទៅ។

ប្រភពព័ត៌មានពីសាក្សីដែលបានឈរមើល នៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ មិនដឹងអណ្ដែតទៅដល់ទីណានោះឡើយ ហើយរកមិនទាន់ឃើញ ថែមទៀត គិតត្រឹម រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ដោយ សារតែកម្លាំងទឹកហូរខ្លាំងពេក៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]