ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១៦ រថយន្តថ្មី ម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power បានបើកពិធីសម្ភោធជាផ្លូវការ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ដែលមានវត្តមានអ្នកជំនួញ ពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់បានចូលរួម។

ចំពោះរថយន្តស៊េរីថ្មីទំនើបបំផុត ម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ដែលបាននាំចូល និងចែកចាយផ្ដាច់មុខ ដោយក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី (Tri Petch Isuzu Sale Co.,Ltd ) បានបង្ហាញខ្លួននៅក្នុងទីផ្សារ ប្រទេសកម្ពុជាហើយ។ 

លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា អគ្គនាយកក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី បានឲ្យដឹងថា ក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី (Tri Petch Isuzu Sale Co.,Ltd ) ឬហៅកាត់ថា TIS ដែលជាក្រុមហ៊ុនចែកចាយ រថយន្ត Isuzu តែមួយគត់នៅក្នុងប្រទេសថៃ កំពុងតែមានកេរ្តិ៍ឈ្មោះ ប្រកបដោយទំនុកចិត្ត ក្នុងការនាំមុខគេ នៅលើទីផ្សាររថយន្តភីកអាប់ ប្រើដោយប្រេងម៉ាស៊ូត ព្រមជាមួយនឹងបទពិសោធន៍ ប្រមាណ៦០ ឆ្នាំកន្លងមកហើយ នៅក្នុងទីផ្សារប្រទេសថៃ។ TIS បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជើងដ៏រឹងមាំ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដោយនាំមកនូវរថយន្ត ដែលមានគុណភាពខ្ពស់ ចំនួនពីរម៉ូដែល គឺម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ។

ក្នុងនោះដែរ លោកបានបន្តថា ដោយការមើលឃើញថា ប្រទេសកម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការពេញនិយមពីសំណាក់បងប្អូន ក្នុងប្រទេសនេះ ក៏ឃើញថា មានសន្ទុះកើនឡើងជាលំដាប់ ដែលធ្វើឲ្យក្រុមហ៊ុនរំពឹងថា Isuzu D-Max Blue Power និង Isuzu Mu-X Blue Power អាចប្រកួតប្រជែងក្នុងទីផ្សាររថយន្ត ប្រកបដោយទំនុកចិត្តខ្ពស់។

ចំពោះលក្ខណៈពិសេសៗ របស់រថយន្តទាំងពីរម៉ូដែលនេះថា រថយន្ត Isuzu D-Max Blue Power គឺជារថយន្តភីកអាប់ទំនើបបំផុត ដែលបានលក់ចេញអស់ប្រមាណ ៣លានគ្រឿងនៅទូទាំងពិភពលោក ស៊េរីនេះ គឺជាម៉ូដែលតែមួយគត់ ក្នុងឧស្សាហកម្មរថយន្តភីកអាប់ ដែលម៉ូដែលនីមួយនៃ Isuzu ផ្ដល់នូវលក្ខណៈពិសេសខុសគ្នា។ ហើយមិនតែប៉ុណ្ណោះ ម៉ាកIsuzu D-Max Blue Power នេះដែរ ផ្តល់ភាពទាន់សម័យ លើការរចនាខាងក្រៅ បែបស្ព័រ និងស្រស់សង្ហារ ហើយការរចនាផ្នែកខាងក្នុង ផ្ដល់នូវភាពងាយស្រួលបំផុត ជាមួយនឹងឧបករណ៍ជំនួយដ៏សម្បូរបែប។ រីឯម៉ាក Isuzu MU-X Blue គឺជារថយន្តប្រើប្រាស់លក្ខណៈស្ព័រល្អបំផុត ដែលឆ្លុះបញ្ចាំងពីភាពប្រណិត និងភាពឥខ្ចោះគ្រប់ទិដ្ឋភាព ។ ការរចនាខាងក្រៅ ដ៏ទាន់សម័យរំលេចនូវលក្ខណៈស្ព័រ និងផ្ដល់នូវអារម្មណ៍យ៉ាងរំភើប ដល់ម្ចាស់រថយន្ត ដែលឆ្លុះបញ្ចាំងពីភាពពិសេសលេចធ្លោបំផុត របស់រថយន្តនេះ ផ្នែកខាងក្នុងដែលមានទំហំធំទូលាយ ផ្ដល់នូវផាសុខភាព ជាមួយនឹងការបំពាក់នូវសម្ភារៈប្រណិត និងមុខងារសំខាន់ៗជាច្រើនយ៉ាង។ ហើយចំណែកឯតម្លៃវិញ គឺរថយន្តម៉ាក Isuzu D-Max Blue Power មានតម្លៃចាប់ពី ២៨,០០០ ដុល្លារអាមេរិក ហើយម៉ាក Isuzu MU-X Blue Power មានតម្លៃចាប់ពី ៤៧,០០០ ដុល្លារអាមេរិកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]