ក្រុង​ប៉ោយ​ប៉ែត ៖ ​ប៉ាណូ បង្ហាញ​​រូប​ភាព​អាក្រាត​មួយ​ផ្ទាំង​ដែល​ត្រូវ​បាន​​គេ​តាំង​​នៅ​មុខ​ភោជនីយ​ដ្ឋាន​មួយ​យីហោ The A.set pub&restaurant ក្បែរ​មាត់​អូរ​ព្រំដែន​​ក្នុង​ទឹក​ដី​កាស៊ីណូ​ហ្គោល​ដឹន​ក្រោន ស្ថិត​​ក្នុង​ភូមិ​ក្បាល​ស្ពាន​​១ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត កំពុង​​ត្រូវ​បាន​អ្នក​ស្រុក​​ក៏ដូចជា​សមត្ថ​កិច្ច​​មួយ​ចំនួន​សម្តែង​​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​ថា ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វប្ប​ធម៌ និង​ប្រពៃណី​​ជាតិ​ខ្មែរ ។

ប៉ាណូ​ដែល​គេ​តាំង​មុខ​ភោជនីយ​ដ្ឋាន​នេះ​រូប​ភាព​មួយ​កំណាត់​​លើ គឺ​អាក្រាត​ ហើយ​លើ​ប៉ាណូ​នោះ​មាន​តែ​ភាសា​​អង់​គ្លេស និង​ភាសា​ថៃ​ពុំ​មាន​ភាសា​ខ្មែរ​ទេ។ អ្នក​ស្រុក​​​ដែល​ធ្វើ​ដំណើរ​​កាត់​មុខ​ភោជនីយ​ដ្ឋាន​នោះ​ ខណៈ​​ក្រឡេក​​ឃើញ​ប៉ាណូ​​មួយ​ផ្ទាំង​​នេះ នាំ​គ្នា​ភ្ញាក់​ផ្អើល​​ដោយ​និយាយថា «ម៉េច​ក៏​ដល់​ថ្នាក់​​ន​ឹង​​ក្នុង​ទឹក​ដី​ខ្មែរ​​សោះ» ។

ជុំវិញ​បញ្ហា​ខាង​លើ​លោក​​ង៉ោ ម៉េង​ជ្រួន អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១២ ថា ការ​ងារ​នេះ​អាជ្ញា​ធរ​​បាន​ចេញ​លិខិត​អប់រំ​​២​ទៅ​៣​ដង​​ ហើយ​លោក​ថា​ ​បញ្ហា​​​​នេះ​​លោក​នឹង​ពិភាក្សា​​ជា​មួយ​ខាង​ក្រសួង​ទេស​ចរណ៍​​បន្ត​​ទៀត។ ​លោក​អភិ​បាល​​ក្រុង​រូប​នេះ​​ពុំ​បាន​ប្រាប់​​លម្អិត​​ទេ ដោយ​ប្រាប់​ថា ​រវល់​ជាប់​ប្រជុំ ។ ​ចំណែក​​ភាគី​​ខាង​ភោជនីយ​ដ្ឋាន​​​​ខាង​លើ​​កោះសន្តិ​​ភាព​ពុំ​អាច​​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​​បាន​ទេ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]