ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់លីអូបៀរ លើកទី៥ Division A បានចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៦ នៅទីលានពហុកីឡដ្ឋានជាតិ ដែលដៃគូប្រកួតនីមួយៗ ហាក់ដូចជាស្វិតស្វាញជាខ្លាំង។

លទ្ធផលការប្រកួតទី១ កាលពីថ្ងៃទី ១៤ ខែមិថុនា ប្រិយមិត្ដប្រហែលជាជ្រាបច្បាស់មកហើយ ថាតើថាក្រុមណាជាអ្នកទទួលជ័យជំនះ យ៉ាងណាមិញ សម្រាប់លទ្ធផលការប្រកួតជាលើកទី២ កាលពីម្សិលមិញថ្ងៃទី ១៥ មានដូចជាខាងក្រោម៖

-ក្រុមវិសាខា ឈ្នះការប្រកួតលើ ក្រុមស្នងការនគរបាលខេត្ដកំពង់ចាម (លេខ២ Division B) ដោយលទ្ធផល ៣-០

-ក្រុមសាលាខេត្តកំពង់ចាម ឈ្នះការប្រកួតលើ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ (លេខ១ Division B) ដោយលទ្ធផល ៣-០

-ក្រុមកងពលធំអន្តរាគមន៍លេខ៣ ឈ្នះការប្រកួតលើ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-២

ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ http://www.leocupvolleyball.com/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]