កណ្តាល ៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ប៉ុនប៉ងចង់រំលោភ​អ្នកម៉េម៉ាយកូន៤ កាលពីវេលាម៉ោង១និង៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែក​ក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា បុរសវ័យចំណាស់ជាប់សង្ស័យ មានឈ្មោះ អ៊ីម រត្ឋ័ ហៅលូ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំ កើតហេតុ ។ ចំណែកអ្នកម៉េមាយកូន៤មានឈ្មោះស ម អ អាយុ៣៩ឆ្នាំ ខ្មែរ មុខរបរ កសិករ នៅភូមិឃុំកើតហេតុ​។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាស្ត្រី មេម៉ាយមានកូន០៤នាក់ តែពេលកើតហេតុ​ដេកជាមួយកូន០២ នាក់អាយុ១៣ ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ ។

លុះនៅវេលាម៉ោង២២ ជនរងគ្រោះបាន ចូលដេក ក្នុងផ្ទះជាមួយកូន បានបិទទ្វារផ្ទះត្រឹមត្រូវ ។ លុះដល់ម៉ោង១និង០៦នាទី ចូលថ្ងៃទី១៥ខែមិថុនា​ឆ្នាំ២០១៦ ឈ្មោះអ៉ីម រត្ឋ័ ហៅ លូ ដែលផ្ទះនៅជាប់គ្នា បានលប លួចចូលតាមជញ្ជាំងផ្ទះជនរងគ្រោះ រួចចូល​ទៅស្ទាបលើក្បាលពោះ ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះដឹងខ្លួន ក៏ស្រែកឆោឡោហៅ ពូ របស់ខ្លួនឈ្មោះ តឹក ថា៖ ពូៗ ពូ លូ ចូលផ្ទះខ្ញុំហើយ ។ ពេលនោះ ឈ្មោះ អ៉ីម រត្ឋ័ហៅលូ បានរត់គេចខ្លួន ចុះមកដីបាត់ ។

ក្រោយ កើតហេតុ ជនសង្ស័យឈ្មោះលូ បានមកធ្វើជាសាកសួរ ហើយត្រូវបានស្រ្តីរងគ្រោះឃាត់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីកសាង​ សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ករណីមួយផ្សេងទៀត ផឹកទឹក​ប្តូរ​និស្ស័យ​រួច ឡើងចាប់រំលោភ​កូនក្រមុំ​គេ ដល់បន្ទប់ មិនបានសម្រេច​ត្រូវជាប់​ខ្នោះ។ ជនសង្ស័យ​ម្នាក់​ផឹកស្រាស្រវឹង​រួច កើតចិត្តក្លាហាន ក៏ឡើងផ្ទះគេ​ចាប់រំលោភ​កូនក្រមុំគេ តែមិន​បាន​សម្រេចក៏ត្រូវ​ជាប់ខ្នោះ​សមត្ថកិច្ច​។

លោកឧត្តមសេនីយ៍ត្រី​ ម៉ែន​ លី​ ស្នងការខេត្តបានឲ្យភ្នាក់ងារ Fresh​ News ដឹងថា​ ក្រោយពីកម្លាំងអធិការក្រុងសំរោង បានទទួលបណ្តឹងថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ​ កើតឡើងកាលពីយប់ថ្ងៃ១៣​ ខែមិថុនា​ ឆ្នាំ២០១៦​ ដោយជនសង្ស័យ​បាន ផឹកស្រាស្រវឹង ធ្វើសកម្មភាពលើឈ្មោះ ​ល​ ស​ គ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅផ្ទះជនរងគ្រោះ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុស​អាយុ៣៧ឆ្នាំ។

សម្ថកិច្ចក្រោយទទួលបានបណ្តឹង កំលាំងអធិការក្រុងសហការ ជាមួយប៉ុស្តិ៍​រដ្ឋបាលកូនគ្រៀល ធ្វើការស្វែងរក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងសាកសួរ​​។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិត​ជាប្រព្រឹត្តិ ករណីខាងលើមែនដោយខ្លួនស្រវឹង បាត់បង់​ស្មារតី ទើបហ៊ានដូច្នេះ។

បច្ចុប្បន្ននេះ​សមត្ថកិច្ចកំពុង​សាងសំណុំរឿង​ បញ្ចូនជនសង្ស័យ ទៅកាន់​សាលាដំបូងចាត់ការតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]