(ឧត្តរមានជ័យ​)៖​ ជនសង្ស័យ​ម្នាក់​ផឹកស្រាស្រវឹង​រួច កើតចិត្តក្លាហាន ក៏ឡើងផ្ទះគេ​ចាប់រំលោភ​កូនក្រមុំគេ តែមិន​បាន​សម្រេចក៏ត្រូវ​ជាប់ខ្នោះ​សមត្ថកិច្ច​។

លោកឧត្តមសេនីយ៍ត្រី​ ម៉ែន​ លី​ ស្នងការខេត្តបានឲ្យភ្នាក់ងារ Fresh​ News ដឹងថា​ ក្រោយពីកម្លាំងអធិការក្រុងសំរោង បានទទួលបណ្តឹងថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ​ កើតឡើងកាលពីយប់ថ្ងៃ១៣​ ខែមិថុនា​ ឆ្នាំ២០១៦​ ដោយជនសង្ស័យ​បាន ផឹកស្រាស្រវឹង ធ្វើសកម្មភាពលើឈ្មោះ ​ល​ ស​ គ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅផ្ទះជនរងគ្រោះ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុស​អាយុ៣៧ឆ្នាំ។

សម្ថកិច្ចក្រោយទទួលបានបណ្តឹង កំលាំងអធិការក្រុងសហការ ជាមួយប៉ុស្តិ៍​រដ្ឋបាលកូនគ្រៀល ធ្វើការស្វែងរក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងសាកសួរ​​។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិត​ជាប្រព្រឹត្តិ ករណីខាងលើមែនដោយខ្លួនស្រវឹង បាត់បង់​ស្មារតី ទើបហ៊ានដូច្នេះ។

បច្ចុប្បន្ននេះ​សមត្ថកិច្ចកំពុង​សាងសំណុំរឿង​ បញ្ចូនជនសង្ស័យ ទៅកាន់​សាលាដំបូងចាត់ការតាមច្បាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងករណីរំលោភ ដែលកើតឡើងស្រដៀងគ្នានេះដែរ គួររំលឹកផថដែរថា កាលពីថ្ងៃទី១១​ ខែមិថុនា​ កន្លងទៅ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភ​ ប្អូនស្រីជីដូនមួយ របស់ខ្លួន​ នៅលើផ្ទះខណៈ កំពុងដេកជាមួយកូន​ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ ។

បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះគុំ រត្ថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកានី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះ​ កនុងភូមិក្តីតាកុយ​ ចំណែកជនសង្ស័យ ឈ្មោះ អ៊ុត សុវណ្ណដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។

មន្ត្រីនគរបាលបានបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេក នៅក្នុងបន្ទប់នៅលើផ្ទះ ជាមួយកូនប្រុស អាយុ០៩ឆ្នាំ ពេលនោះជនសង្ស័យ បានដើរមកពីផឹកស្រា ពេលមកដល់មុខផ្ទះ ជនរងគ្រោះ ដែលត្រូវជា បងប្អូនជីដូនមួយ​ ក៏ឃើញទ្វារផ្ទះចំហរ ពេលនោះ ក៏បានឡើងទៅលើផ្ទះ​ រួចដើរចូលក្នុងបន្ទប់​ ឃើញជនរងគ្រោះ កំពុងដេក ជនសង្ស័យ ក៏រកចាប់រំលោភ ដោយទៅដេកអោបពីក្រោយ ពេលនោះជនរងគ្រោះដឹងខ្លួន ក៏បានស្រែក ហើយជនសង្ស័យ ក៏បានចាប់ខ្ទប់មាត់ កុំអោយស្រែក រួចជនរងគ្រោះ ក៏បានរើបំរាស់ចេញ រួចលើកកូន អោបរត់គេចចេញ ចំណែកជនសង្ស័យ ក៏រត់គេចខ្លួនបាត់ដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]