ចិន៖ កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦ ដែលត្រូវនឹងថ្ងៃ នៃពិធីបុណ្យទូកនាគ «Dragon Boat Festival» កន្លងទៅនេះ តារាចម្រៀង និងសម្តែងប្រុសហុងកុង Aaron Kwok បានបង្ហោះសារ និងរូបភាព នៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញថា គាត់ទើបតែទិញ រថយន្តស្ព័រថ្មី ម៉ាក Ferrari FXX-K តម្លៃជិត៣លានដុល្លារអាមេរិកឯណោះ។

នាយកប្រតិបត្តិ នៃក្រុមហ៊ុន Ferrari ក្នុងប្រទេសចិន លោក Matteo Torre (ឆ្វេង) និង តារាប្រុសហុងកុង Aaron Kwok (ស្តាំ)

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាប្រុសវ័យ ៥០ឆ្នាំរូបនេះ មានចំណង់ចំណូលចិត្តប្រណាំងរថយន្តណាស់ ហើយគេបានដឹងថា គាត់គឺជាអ្នកដែលចូលចិត្ត ទិញរថយន្តស្ព័រទុក ពីជុំវិញពិភពលោកទៀតផង។

បើតាមសារនៅលើបណ្តាញសង្គម Weibo របស់គាត់ បានសរសេរថា «រីករាយពិធីបុណ្យទូកនាគ Dragon Boat Festival! ខ្ញុំពិតជាសប្បាយរីករាយជាពិសេស ក្នុងថ្ងៃនេះ ដោយសារតែខ្ញុំ បានទទួលរថយន្ត ក្នុងក្តីស្រមៃរបស់ខ្ញុំហើយ គឺរថយន្តម៉ាក Ferrari FXX-K ពីដៃនាយកប្រតិបត្តិ នៃក្រុមហ៊ុន Ferrari ក្នុងប្រទេសចិនផ្ទាល់តែម្តង គឺលោក Matteo Torre»។

ភ្ជាប់ជាមួយនឹងសារនេះដែរ គឺរូបថតប៉ុន្មានសន្លឹកទៀត ដែលបង្ហាញពី លោក Aaron Kwok ជាមួយនឹង រថយន្តស្ព័រម៉ាក Ferrari FXX-K ពណ៌ក្រហម ដ៏ស្រស់ស្អាតរបស់គាត់ ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តស្ព័រម៉ាក Ferrari FXX-K នេះ គឺជារថយន្ត ដែលមានល្បឿនលឿន ព្រោះមានកម្លាំងសេះ រហូតដល់ទៅ ១០៣៥hp និងជារថយន្តដែលត្រូវបានគេផលិតតែ ៣២គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៥ ដែលមានតម្លៃ យ៉ាងហោចណាស់ចាប់ពី ២.៧លានដុល្លារអាមេរិក។ រថយន្ត Ferrari FXX-K របស់លោក Aaron Kwok នេះ គឺមានបន្ថែមនូវកម្មវិធីប្រណាំងរថយន្ត ដែលមានឈ្មោះថា «Ferrari Corse Clienti» ទៀតផង៕

នាយកប្រតិបត្តិ នៃក្រុមហ៊ុន Ferrari ក្នុងប្រទេសចិន លោក Matteo Torre (ឆ្វេង) និង តារាប្រុសហុងកុង Aaron Kwok (ស្តាំ)
រថយន្តម៉ាក Ferrari FXX-K
រថយន្តម៉ាក Ferrari FXX-K
មួកសុវត្ថិភាពសម្រាប់ពាក់ ក្នុងពេលប្រណាំងរថយន្ត

ប្រភព៖ Lollipop

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ កាលពីពេលថ្មីៗ កន្លងទៅនេះ ក៏មានព័ត៌មានចុះផ្សាយ ទាក់ទងនឹង លោក Aaron Kwok ដែរ ដោយបាននិយាយថា លោកបានបង្ហាញមុខ មិត្តស្រីរបស់ខ្លួន ជាសារធាណៈ ក្នុងបណ្តាញសង្គម Weibo​ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង

តារាប្រុសវ័យ៥០ឆ្នាំរូបនេះ បានបង្ហោះរូបថត កាន់ដៃគ្នានៅក្នុងឡាន ចូលក្នុងបណ្តាញសង្គម Weibo ដោយមានការ Tag ជាមួយគណនីមួយទៀត ដែលគេដឹងថា ជាមិត្តស្រីរបស់គាត់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មិត្តស្រីរបស់លោក Aaron Kwok ជាតារាម៉ូដែលចិន ឈ្មោះថា Moka Fang វ័យ២៧ឆ្នាំ។ ហើយជាពិសេស​ គឺមានតែរូបនាងតែប៉ុណ្ណោះ ដែលរូបលោក ហ៊ានបង្ហាញមុខ ឲ្យគ្រប់គ្នាបានស្គាល់។

គួរបញ្ជាក់ផងដែរថា លោក Aaron Kwok ធ្លាប់មានស្នេហាលួចលាក់ ជាមួយតារាម៉ូដែលស្រីចិនម្នាក់ ឈ្មោះ Lynn Hung យ៉ាងផ្អែមល្ហែមជាមួយគ្នា អស់រយៈពេល៧ឆ្នាំ តែក៏បានបែកបាក់គ្នាវិញ កាលពី២ឆ្នាំមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]