ហុងកុង៖ តារាសម្តែងប្រុស​ និងជាតារាចម្រៀង លោក Aaron Kwok បានបង្ហាញមុខមិត្តស្រីរបស់ខ្លួន ជាសារធាណៈ ក្នុងបណ្តាញសង្គម Weibo​ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

កាលពីយប់ម្សិលមិញ តារាប្រុសវ័យ៥០ឆ្នាំរូបនេះ បានបង្ហោះរូបថត កាន់ដៃគ្នានៅក្នុងឡាន ចូលក្នុងបណ្តាញសង្គម Weibo ដោយមានការ Tag ជាមួយគណនីមួយទៀត ដែលគេដឹងថាជាមិត្តស្រីរបស់គាត់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មិត្តស្រីរបស់លោក Aaron Kwok  ជាតារាម៉ូដែលចិន ឈ្មោះថា Moka Fang វ័យ២៧ឆ្នាំ។ ហើយជាពិសេស​ គឺមានតែរូបនាងតែប៉ុណ្ណោះ ដែលរូបលោក ហ៊ានបង្ហាញមុខ ឲ្យគ្រប់គ្នាបានស្គាល់។

គួរបញ្ជាក់ផងដែរថា លោក Aaron Kwok  ធ្លាប់មានស្នេហាលួចលាក់ ជាមួយតារាម៉ូដែលស្រីចិនម្នាក់ ឈ្មោះ Lynn Hung យ៉ាងផ្អែមល្ហែមជាមួយគ្នា អស់រយៈពេល៧ឆ្នាំ តែក៏បានបែកបាក់គ្នាវិញ កាលពី២ឆ្នាំមុន៕







មិត្តស្រី របស់លោក Aaron Kwok 





តារាចម្រៀង និងតារាសម្តែង លោក Aaron Kwok 

ប្រភព បរទេស
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]