ថៃ៖ សេចក្តីស្នេហា រវាងតារាសម្តែងស្រីថៃ នាងYaya និងលោក Nadech បានធ្វើឲ្យមនុស្សគ្រប់គ្នាដឹងលឺ និងត្រេកអរពេលឃើញ អ្នកទាំងពីរស្រលាញ់គ្នា ដោយហ៊ានបើកចំហរបែបនេះ។

ចំពោះតារាទាំងពីរ ដែលធ្វើការក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៣ ជាមួយគ្នានេះ គឺពួកគេតែងបង្ហាញក្តីស្រលាញ់ដាក់គ្នាជានិច្ច មិនថានៅលើឆាក ឬក្រៅឆាកនោះទេ។ 

ក្នុងនោះដែរ នាងYaya និងលោក Nadech បានបញ្ចេញសកម្មភាព បែបក្រមិច ក្រមើម បារម្មណ៍មើលថែ និងយកចិត្តទុកដាក់គ្នាជារឿយៗ ដែលជួនកាល ពួកគេតែងជូតញើស រឺធ្វើសកម្មភាពផ្សេងៗទៀត ដោយមិនខ្មាសអៀន មុខសារធាណជននោះទេ។

ក្តីស្រឡាញ់របស់តារាទាំងពីរនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ ច្រណែន និងសរសើរលើពួកគេផងដែរ ដែលចេះយល់ចិត្តគ្នាបានច្បាស់ ទោះបីធ្វើការរួមប៉ុស្តិ៍ទូរទស្សន៍ជាមួយគ្នាក៏ដោយ ក៏ពួកគេកម្រ ខឹង ប្រច័ណ្ឌគ្នាផ្តេសផ្តាសនោះដែរ។ ហើយអ្នកគាំទ្រ ក៏រង់ចាំលឺដំណឹងល្អ របស់នាង Yaya និង លោក Nadech ក្នុងពេលឆាប់ៗនេះផងដែរ៕

តោះមើលរូបថត sweet sweet របស់ពួកគេទាំងអស់គ្នា៖ 

តារាសម្តែងស្រីថៃ នាងYaya និងលោក Nadech

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុន នាង Yaya និងលោក Nadech ក៏បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលផងដែរ ពេលពួកគេបានបង្ហាញខ្លួន នៅក្នុងរឿងភាគថៃថ្មីមួយ

អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ ពីគូស្នេហ៍ដែលក្រមិចក្រមើម និងផ្អែមល្អែមបំផុត ដែលជាគូស្នេហ៍នៅក្នុងក្តីស្រមៃរបស់អ្នកគាំទ្រគ្រប់គ្នា គឺកំពូលគូស្នេហ៍ លោក Nadech និងកញ្ញា Yaya ដែលទើបតែបើកចំហរ ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នា ឲ្យទស្សនិកជនបានដឹងកាលពីឆ្នាំកន្លងទៅមិញ។

យ៉ាងណាមិញ ថ្មីៗនេះគូស្នេហ៍ទាំង ២នាក់នេះ បានទទួលថតរឿងជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាខ្លាំង។ លោក Nadech និងកញ្ញា Yaya កំពុងតែផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា "Leh Lub Salub Rang" ដែលរឿងនេះ ដំបូងគឺមានទស្សនិកជនមួយចំនួន មានការមិនពេញចិត្ត ព្រោះរឿងនេះ តម្រូវឲ្យលោក Nadech តែងខ្លួនជាស្រី និងមានកាយវិការល្វត់ល្វន់ដូចជាស្រី រីឯ Yaya វិញ តែងខ្លួនជាបុរស ប៉ុន្តែក្រោយមកក៏បែរជាមានសន្ទុះអ្នកគាំទ្រយ៉ាងខ្លាំងឡើង ព្រោះថានេះជាចំណុចពិសេសនៃរឿងមួយនេះ គឺគូស្នេហ៍ទាំង២នាក់នេះ ពួកគេបានប្តូរព្រលឹងគ្នា ដែលជាសាច់រឿងប្លែកភ្នែកមែនទែន ទើបធ្វើឲ្យមានការចាប់អារម្មណ៏ជាច្រើនពីសំណាក់ទស្សនិកជន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ បានបង្ហាញឈុតឆាកខ្លះៗនៅក្នុងរឿង ដោយពេលនោះ ពួកគេបានដើរបង្ហាញម៉ូតនៅលើឆាកក្នុងកម្មវិធី Channel 3 Runway 2016 ស្រាប់តែធ្វើឲ្យអ្នកគាំទ្រនៅទីនោះ ផ្ទុះសំណើចស្ទើរទប់មិនជាប់ ព្រោះតែកាយវិការយ៉ាងក្រមិចក្រមើម និងគួរឲ្យអស់សំណើច របស់ពួកគេទាំង២៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]