ថៃ៖ អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ ពីគូស្នេហ៍ដែលក្រមិចក្រមើម​ និងផ្អែមល្អែមបំផុត ដែលជាគូស្នេហ៍នៅក្នុងក្តីស្រមៃរបស់អ្នកគាំទ្រគ្រប់គ្នា គឺកំពូលគូស្នេហ៍ លោក Nadech និងកញ្ញា Yaya ដែលទើបតែបើកចំហរ ទំនាក់ទំនងស្នេហារវាងគ្នានិងគ្នា ឲ្យទស្សនិកជនបានដឹងកាលពីឆ្នាំកន្លងទៅមិញ។

យ៉ាងណាមិញ ថ្មីៗនេះគូស្នេហ៍ទាំង ២នាក់នេះ បានទទួលថតរឿងជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាខ្លាំង។ លោក Nadech និងកញ្ញា Yaya កំពុងតែផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា "Leh Lub Salub Rang" ដែលរឿងនេះ ដំបូងគឺមានទស្សនិកជនមួយចំនួន មានការមិនពេញចិត្ត ព្រោះរឿងនេះ តម្រូវឲ្យលោក Nadech តែងខ្លួនជាស្រី និងមានកាយវិការល្វត់ល្វន់ដូចជាស្រី រីឯ Yaya វិញ តែងខ្លួនជាបុរស ​ប៉ុន្តែក្រោយមកក៏បែរជាមានសន្ទុះអ្នកគាំទ្រយ៉ាងខ្លាំងឡើង ព្រោះថានេះជាចំណុចពិសេស​នៃរឿងមួយនេះ គឺគូស្នេហ៍ទាំង២នាក់នេះ ពួកគេបានប្តូរព្រលឹងគ្នា ដែលជាសាច់រឿងប្លែកភ្នែកមែនទែន ទើបធ្វើឲ្យមានការចាប់អារម្មណ៏ជាច្រើនពីសំណាក់ទស្សនិកជន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ បានបង្ហាញឈុតឆាកខ្លះៗ​នៅក្នុងរឿង ដោយពេលនោះ ពួកគេបានដើរបង្ហាញម៉ូតនៅលើឆាកក្នុងកម្មវិធី Channel 3 Runway 2016 ស្រាប់តែធ្វើឲ្យអ្នកគាំទ្រនៅទីនោះ ផ្ទុះសំណើចស្ទើរទប់មិនជាប់ ព្រោះតែកាយវិការយ៉ាងក្រមិចក្រមើម និងគួរឲ្យអស់សំណើច របស់ពួកគេទាំង២៕



ចង់ដឹងថាពួកគេបានធ្វើអ្វីខ្លះសូមទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]