បន្ទាប់ពីឯកឧត្តម ខៀវ កញ្ញារិទ្ធ បានស្រាវជ្រាវ និងឃើញស្មាតហ្វូន ហួរវៃ P9 តាមបណ្តាញសង្គម និងការចេញ លក់នៅ ដំបូងនៅទីក្រុងឡុងកាលពីថ្ងៃ 06 ខែ 04 ឆ្នាំ 2016 និងកាលពីថ្ងៃ 05 ខែ 06 ឆ្នាំ 2016 ថ្មីៗនេះ ខ្ញុំគិតថា ហួរវៃ P9 មិនធម្មតា មិនសរសើរ មិនបាន ពោល នឹងកែប្រែសករាជថ្មីនៃ កាមេរ៉ាស្មាតហ្វូន ដែលបានចាប់ដៃគូរសហប្រតិបត្តិការជាមួយ Leica ដែលនរណាៗក៍ ដឹងដែរអំពីគុណភាព បន្ទាប់ពីលឺ Leica ពិសេសជាងថតអាជីពកំពូលៗ លើពិភពលោកនឹង ជឿជាក់ច្បាស់ ដែលជាបច្ចេកវិទ្យាឈានមុខដ៍ធំលើពិភពលោកមានមូលដ្ឋាន នៅប្រទេស អាល្លឺម៉ង ដែលមាន បទពិសោធន៍អស់ រយៈពេល 102 ឆ្នាំមកហើយ ។

ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានផ្តល់នូវចំណាប់អារម្មណ៍ដូចខាងក្រោមនេះ ក្នុងជំនួបសំណេះ សំណាលរវាង តំណាងក្រុមហ៊ុន ហួរវៃ ដូចតទៅនេះ ៖
ចំណាប់អារម្មណ៍ទី 1 បច្ចេកវិទ្យា Leica ស្មើនឹង Rolls Roye កាមេរ៉ាបើធៀបនឹងឡាន
ចំណាប់អារម្មណ៍ទី 2 បច្ចេកវិទ្យាកាមេរ៉ា Leica លើសពីនាឡិការម៉ាក Rolex
ចំណាប់អារម្មណ៍ទី 3 ហួរវៃ មានន័យថាអ្វីៗក៍អាចធ្វើបាន (Dream It Possible or Make It Possible) បច្ចេកវិទ្យាឈានមុខលើពិភពលោក ផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា និង សំភារៈទូរគមនាគមន៍លេខ1 លើពិភពលោក វ៉ាដាច់ Ericson រឺ Nokia លើពិភពលោក ហើយក្រុមហ៊ុន បំរើសេវាទូរសព្ទ័នៅ កម្ពុជាភាគច្រើនប្រើបច្ចេកវិទ្យាហួរវៃ ស្ទើរតែទាំងអស់ ។
ចំណាប់អារម្មណ៍ទី 4 ហួរវៃ P9 បើធៀបនឹងគុណភាពរឺល្បឿនអ៊ីនធើណិត គឺល្បឿន 4G/5G
ចំណាប់អារម្មណ៍ទី 5 ហួរវៃ P9 លើសពីកាហ្វេ Starbuck ដែលកំពុងល្បីនិងពេញនិយម
ចំណាប់អារម្មណ៍ទី 6 ហួរវៃ P9 មានគឺកាមេរ៉ាអាជីព បំពាក់ក្នុងស្មាតហ្វូន
ចំណាប់អារម្មណ៍ទី 7 ហួរវៃ P9 គឺសាកសម Elegant, Perfection & Premium សំរាប់អ្នក ហាយក្លាស មន្ត្រី រឺឧកញ្ញា រឺនាយកប្រតិបត្តិការក្រុមហ៊ុន រឺតារា ជ្រើសប្រើ និងជានិន្នារកាថ្មីនៃ ស្មាតហ្វូន ។
ចំណាប់អារម្មណ៍ទី 8 ម៉ាកហួរវៃ គឺជាម៉ាកមួយ ដែលចាប់ផ្តើមទទួល បាននូវការចាប់អារម្មណ៍ និងប្រើពីសំណាក់សម្តេច អគ្គមហាសេនាធិបតីតេជោរ ហ៊ុន សែន ក៍ទុកចិត្ត ដោយប្រើ Huawei Mate 8 ផងដែរ ។
ចំណាប់អារម្មណ៍ទី 9 បន្ទាប់ពីចេញលក់ ហួរវៃ P9 ខ្ញុំគិតថា ហួរវៃ ជាម៉ាកស្មាតហ្វូន មិនធម្មតា អាចជាការគំរាមកំហែងម៉ាកផ្សេងៗដូចជា Iphone និងស្មាតហ្វូនប្រភេទ Adriod ផ្សេងៗ និងអាចក្លាយជាលេខ 2 ក្នុងពេល 2 ឆ្នាំទៀតនិងវ៉ាដាច់យកលេខ 1 ក្នុងពេល 5ឆ្នាំទៀត នៅលើពិភពលោក នេះបើតាមទស្សនៈឯកឧត្តមផ្ទាល់ ។

ឯកឧត្តម ខៀវ កញ្ញារិទ្ធិ ថ្លែងអំណរគុណវិនិយោគិនក៍ដូចជា ក្រុមហ៊ុន ហួរវៃ ដែលបាន វិនិយោគនៅកម្ពុជា ជួយកាត់បន្ថយភាពក្រីក្រ ពន្លឿនវិស័យបច្ចេកវិទ្យា អ៊ីនធើណិត សំភារៈបណ្តាញ ទូរគមនាគមន៍ ក៍ដូចជា ដែលតែងតែចូលរួមរក្សាប្រពៃណី វប្បធម៌ ការអប់រំ ក្នុងការកម្មវិធីអងរ្គសង្គ្រានជារៀងរាល់ឆ្នាំ ជាពិេសេតែងតែឧបត្ថម្ភ ជំនួយសប្បុរសធម៌ជារៀង រាល់ឆ្នាំដល់កាកបាទក្រហម ចំនួន 200,000 ដុល្លារ ។ ក្នុងជំនួបនោះដែរ លោក អែម យុទ្ធូ នាយកទីផ្សារ និងកញ្ញា zhuli ប្រធានផ្នែកទំនាក់ទំនង សាធារណៈនៃ្រកុមហ៊ុនហួរវៃប្រចាំនៅកម្ពុជា បានពិភាក្សាលើចំណុចសហប្រតិបត្តិការមួយចំនួន ទៀត ដូចជា ការចូលរួមគាំទ្រកម្មវិធីការប្រកួតមគ្គុទេសទេសចរន៍និយាយភាសាចិន ពិធីជួបជុំអ្នក សារព័ត៌មានប្រមាណ 400 នាក់ ជាមួយនឹងសម្តេចអគ្គមហាសេនាធិបតីតេជោរ ហ៊ុន សែន ក្នុងខែសីហា ឆ្នាំ 2016 ក៍ដូចជាចេតនាចូលរួមសហការណ៍ការ ប្រកួតប្រជែងយុវជនគំរូតាមទំព័រ របស់ សម្តេចអគ្គមហាសេនាធិបតី តេជោរ ហ៊ុន សែន ផងដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]