កាលពីថ្មីៗនេះ មានភាពភ្ញាក់ផ្អើល ដោយសារតែមានក្មេងប្រុសម្នាក់ ដែលទើបតែត្រលប់មកពី ធ្វើការវះកាត់នៅមន្ទីរពេទ្យ ក៏ប្រទះឃើញថា ក្មេងនេះចាប់ផ្ដើមមានការវិវឌ្ឍន៍ ដំបៅរលួយនៅជើងរបស់ក្មេងប្រុសនេះ ដែលវាមានទំហំប្រហែលស្មើនឹង កាក់៥សេន។ យោងទៅតាមសម្ដីមីងរបស់ក្មេងប្រុសនេះ និយាយប្រាប់ STOMPer បានឲ្យដឹងថា ប្អូនស្រីរបស់នាងបានបង្កើតកូនប្រុស ម្នាក់កាលពីថ្ងៃទី ៧ខែសីហា ឆ្នាំ ២០១២នេះ ហើយក្មេងនេះត្រូវធ្វើការវះកាត់ជាបន្ទាន់ ដោយសារតែមានបញ្ហាខ្លះៗ ដែលទាក់ទងនឹងសុខភាព។ តាមការប៉ានស្មានរឿងនេះត្រូវបានកើតឡើង ដោយសារតែគ្រូពេទ្យស្រី បានព្យាយាមញាត់បញ្ចូល សឺរ៉ូមទៅតាមសសៃឈាមរបស់ក្មេងប្រុសនេះ។ យ៉ាងណាមិញ នាងបានបន្ដថា ខាងមន្ទីរពេទ្យ គួររកវិធីដោះស្រាយ សម្រាប់បញ្ហានេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបញ្ហានេះ? សូមអ្នកទាំងអស់មើលរូបភាព របស់ក្មេងប្រុសនេះ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]