ភ្នំពេញ៖ ស្រាបៀរ លីអូ កំពុងបង្កើននូវភាពភ្ញាក់ផ្អើលក្នុងការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី ប្រកួតជើងឯកបាល់ទះថ្នាក់ជាតិ ឆ្នាំ2016 នឹងឈានចូលមកដល់នៅថ្ងៃទី 5 ខែមិថុនា នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួតរបស់ Division B អាចបោះឆ្នោតឲ្យក្រុម របស់ពួកគាត់បាននៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia-1420805824847904/ ដើម្បីមានឱកាសឈ្នះរង្វាន់ដូចជា ស្រាបៀរលីអូជាច្រើនកេះ និងអាវយឺតលីអូជាច្រើនរង្វាន់។

យោងតាម អ្នកនាង កានជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងថា នេះជាវិធីសាស្រ្តមួយក្នុងការថ្លែង អំណរគុណដល់អតិថិជនរបស់ខ្លួន និងអ្នកគាំទ្រកីឡាបាល់ទះ សម្រាប់ការគាំទ្រដែល គួរមិនឲ្យជឿនេះ រហូតឆ្ពោះទៅដល់ពានរង្វាន់ លីអូ ។ អ្នកនាង កានជីត ភាវផាន់ឈូ បានមាន ប្រសាសន៍ថា “នៅឆ្នាំនេះ យើងឃើញមានអ្នកគាំទ្រចូលរួមដ៏ច្រើនគួរឲ្យកត់ សម្គាល់ សម្រាប់ការប្រកួត នៅទូទាំងតំបន់។ ដូច្នេះ ទើបយើងចង់តបស្នងដល់ពួកគាត់ ទាំងអស់ និងអតិថិជនរបស់យើង សម្រាប់ការគាំទ្រដ៏មានតម្លៃនេះ។ យើងសង្ឃឹមថា ការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវការបំផុសគំនិត និងលើកទឹកចិត្តបន្ថែមដល់ ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះដែលនៅខ្វះសមត្ថភាព ដើម្បីបន្តការបណ្តុះបណ្តាល និងចូលរួមការប្រកួតរបស់យើងនៅក្នុងឆ្នាំ 2017 ទៀត”។ 

កម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ស្រាបៀរ លីអូ ឆ្នាំ2016 ដែលចាប់ផ្តើម វគ្គជម្រុះ ប្រកួតនៅថ្ងៃទី 23 ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់នៅថ្ងៃទី 22 ខែឧសភា នៅខេត្តសៀមរាប ដែលបានជ្រើសរើសក្រុមខ្លាំងទាំងដប់ មកពីតំបន់ ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីប្រយុទ្ធដំណ្តើមជើងឯករបស់ Division B ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2016 ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ ទូរទស្សន៍ My TV ចាប់ពីម៉ោង 2:00 រសៀល ដល់ម៉ោង 6:00 ល្ងាច។ ក្រុមខ្លាំង 2 ក្រុមមកពី Division B នឹងត្រូវត្រៀមខ្លួនដើម្បីប្រកួតជាមួយ 6 ក្រុម ល្អ បំផុតមកពី Division A ដែលនឹងប្រកួតចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2016។ ហើយក៏មានការផ្សាយបន្តរផ្ទាល់នៅលើកញ្ចាក់ទូរទស្សន៏ MyTV ចាប់ពីម៉ោង២រសៀលដល់ម៉ោង៦ល្ងាច។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]