សាច់រឿងបន្ដទាក់និងអ្នកលេងសេដ្ឋីវ័យក្មេង វ័យ២៧ឆ្នាំ ដែលមានពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន រួមទាំងការរំលោភនារីជាច្រើនដូចជាតារាបង្ហាញ ម៉ូត និងសម្ដែង Maggie Wu ហើយ និងតារាល្បីស្រីផ្សេងទៀត បានចូលខ្លួនមកប៉ុស្ដ៍ប៉ូលីស កាលពីថ្ងៃ ទី២៣សីហានេះហើយ។ ការរត់គេចរបស់ Justin Lee គឺចាប់ពីថ្ងៃទី១សីហាមកម្ល៉េះគឺ ចាប់ពីពេល ដែលក្រុមប៉ូលីសទាមទារអោយ គេបង្ហាញនូវភស្ដុតាងដែល ជាប់ពាក់ព័ន្ធនិងវិដេអូ ថតពីការរួមភេទរបស់គេជាមួយនិងតារាជាង៦០នាក់។ គេបានរត់គេចទៅ តៃប៉ិ រយៈពេល២៣ថ្ងៃមកហើយ ដោយមានការជួយពីក្រុមមេធាវី ៣នាក់ និងស្រ្ដីម្នាក់ ហើយគេក៏បាននិយាយថា គេត្រូវបានឃាត់ដោយមន្រ្ដីនៅតៃប៉ិ។ យោងតាមប្រភពព័ត៌មាន China News Service អោយដឹងថា អ្នកស្រី Chen បានជួយលាក់ LEE នៅក្នុងតំបន់ Changhua នៅភាគខាងត្បូងតៃវ៉ាន។

ដោយ TD 

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]