កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ វីដេអូមួយត្រូវបានគេបង្ហោះជាសាធារណៈ អំពីសកម្មភាពរបស់តារាស្រី Sana បានជួយលើកអ្នកគាំទ្ររបស់ខ្លួន ពេលពួកគេរអិលដួល ដោយសារការព្យាយាមប្រជ្រៀត ចូលមកជិតក្រុមចម្រៀងនារី Twice។

វីដេអូដែលបង្ហោះ នៅថ្ងៃទី២៥ ឧសភា លើគេហទំព័រយូធូប ឃើញថា សមាជិកក្រុមចម្រៀង Twice ទំនងជាកំពុងដើរនៅតាមផ្លូវតូចចង្អៀតមួយ ហែរហមទៅដោយ អ្នកគ្រប់គ្រង ព្រមទាំងអង្គរក្សជាច្រើននាក់ ដើម្បីការពារសុវត្ថិភាពពីការសម្រុករបស់ក្រុមអ្នកគាំទ្រយ៉ាងច្រើន។ ក្នុងនោះគេឃើញថា Sana នាងបានស្ទុះយ៉ាងរហ័សទៅជួយលើកអ្នកគាំទ្រដែលបានដួល ដោយសារតែពួកគេព្យាយាមប្រជ្រៀត ចង់ជួបពួកនាង ហើយបន្ទាប់ពីនោះ អ្នកគ្រប់គ្រងក៏បានទាញនាងមកវិញ។

ទោះយ៉ាងណា ក្រុមអ្នកគាំទ្របានធ្វើការកោតសរសើរទៅលើ Sana ជាខ្លាំង ចំពោះទឹកចិត្តរបស់នាង ដែលបានស្ទុះទៅជួយអ្នកគាំទ្រភ្លាមៗ ដោយមិនស្ទាក់ស្ទើរ ទាំងដែលស្ថានការនៅទីនោះ កំពុងតែជ្រួលច្របល់យ៉ាងខ្លាំង និងមិនខ្លាចអ្នកគាំទ្រចាប់ទាញនាងឡើយ។

គូសបញ្ជាក់ថា បច្ចុប្បន្នក្រុមចម្រៀងនារី Twice កំពុងតែបង្កើនការផ្សព្វផ្សាយ ចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «Cheer Up» ហើយចម្រៀងរបស់ពួកគេគឺកំពុងតែវ៉ាដាច់ អ្នកចម្រៀងទាំងអស់រួមមានទាំង Jessica និង AOA ផងដែរ។ ហើយពួកគេថែមទាំងទទួលបាន ការបោះឆ្នោតគាំទ្រខ្ពស់បំផុត ឈ្នះកម្មវិធីតន្ត្រីថែមទៀតផង៕

ដូចនេះ សូមទស្សនាវីដេអូទាំងអស់គ្នា ខណៈនៅ១០វិនាទី អ្នកនឹងឃើញ ៖

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីមួយរយៈកន្លងទៅនេះ បានលេចចេញនូវវីដេអូមួយ ដេលធ្វើឲ្យអ្នកទស្សនាជាច្រើន មិនថាអ្នកទស្សនាប្រុស ឬក៏ស្រីទេ គឺមើលហើយសុទ្ធតែលង់ចិត្ត លើនាង ព្រោះតែភាពCuteគួរឲ្យស្រលាញ់  របស់នាង។ ដែលធ្វើឲ្យមហាជនជាច្រើនចង់ស្គាល់នាង ឲ្យកាន់តែច្បាស់។

ខាងក្រោមនេះ គឺជា​ ជីវប្រវត្តិ របស់ស្រីស្អាតSana ដែលកំពុងឆក់យកបេះដូង មនុស្សរាប់លាននាក់ នៅលើបណ្តាញសង្គម

គួរឲ្យដឹងថា នាងមានឈ្មោះពេញថា​ (Minatozaki Sana) តែគេតែងហៅនាងថា សាណា (Sana) ដែលជាឈ្មោះហៅក្រៅ ខណៈដែលរូបនាងជាសមាជិកក្រុមចម្រៀង Twice ដែលជាក្រុមនារីកូរ៉េ ទើបនឹងបង្កើតថ្មី នៅក្នុងឆ្នាំ២០១៥ កន្លងទៅនេះប៉ុណ្ណោះ។ ក្រុមមួយនេះមានសមាជិក ៩នាក់ រួមមាន៖ Sana, Nayeon, chaeyoung, tzuyu, dahyun, MoMo, Jihyo, Mina, Jeongyeong

គួរឲ្យដឹងថា សាណា នាងកើតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ១៩៩៧ មកទល់ឥលូវនេះនាងអាយុត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ ហើយនាងមានស្រុកកំណើតនៅទីក្រុង អូសាកា ប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះវិញ នាងរស់នៅទីក្រុងសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះផងដែរ បំណងប្រាថ្នាដ៏ធំរបស់នាង តាំងពីនាងនៅក្មេងនោះ គឺនាងចង់ក្លាយទៅជាតារា Kpop មួយរូប ដែលមានកេរ្តិ៍ឈ្មោះ បោះសំលេង នៅឯប្រទេសកូរ៉េខាងត្បូង។

កាលនាងរៀននៅមធ្យមសិក្សា នាងជាអ្នកគាំទ្រពេញទំហឹងរបស់ក្រុមចម្រៀង​Kpop​នារី Girls' Generation និងក្រុមKara ដែលជាហេតុធ្វើ ឲ្យនាងសំរេចចិត្ត ចូលប្រកួតចម្រៀងតាមដងផ្លូវ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ ដែលរៀបចំនៅឯប្រទេសជប៉ុន ដោយភ្នាក់ងារ នៃផលិតកម្ម JYP។ ខណៈពេលនោះ ក្រុមអ្នកសើុបការណ៍របស់ផលិតកម្ម JYP បានចាប់អារម្មណ៍លើសមត្ថភាព របស់នាង ក៏បើកឱកាសឲ្យនាងចូលរួមសម្តែង នៅប្រទេសកូរ៉េ ក្នុងបទចម្រៀងមួយ ចំណងជើងថា «Feel» របស់ក្រុមGOT7។ ចាប់ពីពេលនោះមក នាងមានឱកាស បានចូលហ្វឹកហ្វាត់ នៅក្នុងផលិតកម្មJYP ទាំងដែលនាង នៅរៀនមិនទាន់ចប់ថ្នាក់វិទ្យាល័យផងនោះ។

ដោយឡែកក្នុងកំឡុងដើម ឆ្នាំ២០១៥ សាណានាងបាន ចូលរួមក្រកួតនៅក្នុងកម្មវិធី មួយ ដែលមានឈ្មោះថា​«Sixteen» រួមមានបេក្ខនារី ចំនួន១៦នាក់ ដែលជាកម្មវិធីប្រកួត សមត្ថភាពដ៏ខ្លាំក្លាបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង។

បន្ទាប់មកជាចុងក្រោយ នាងក៏បានជាប់នៅក្នុងកម្មវិធីនោះ ជាមួយនឹងបេក្ខនារី៨នាក់ទៀត ដែលបច្ចុប្បន្ននេះ ពួកគេទាំង៩នាក់ បានក្លាយទៅជាតារាចម្រៀងពេញសិទ្ធិប្រចាំផលិតកម្ម JYP ជាផ្លូវការហើយ គឺចាប់តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មកម៉្លេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]