កូរ៉េខាងត្បូង៖ មួយរយៈកន្លងទៅនេះ មានវីដេអូមួយ មិនថាអ្នកទស្សនាប្រុស ឬស្រីទេ សុទ្ធតែលង់ចិត្ត លើនាង ព្រោះតែភាពភាពគួរឲ្យស្រលាញ់ ឬ Cute របស់នាង។

មិនថាយ៉ាងណា មានអ្នកគាំទ្រមួយចំនួន មិនទាន់បានស្គាល់ ថាជានរណានៅឡើយទេ ដូចនេះខ្មែរឡូតរៀបរាប់ប្រាប់ ពីជីវប្រវត្តិសង្ខេបរបស់នាង ទៅកាន់ប្រិយមិត្តទាំងអស់គ្នាឲ្យបានស្គាល់ដូចខាងក្រោម!

នាងមានឈ្មោះពេញថា​ (Minatozaki Sana) តែគេតែងហៅនាងថា សាណា (Sana) ដែលជាឈ្មោះហៅក្រៅ ខណៈដែលរូបនាងជាសមាជិកក្រុមចម្រៀង Twice ដែលជាក្រុមនារីកូរ៉េ ទើបនឹងបង្កើតថ្មី នៅក្នុងឆ្នាំ២០១៥ កន្លងទៅនេះប៉ុណ្ណោះ។ ក្រុមមួយនេះមានសមាជិក ៩នាក់ រួមមាន៖ Sana, Nayeon, chaeyoung, tzuyu, dahyun, MoMo, Jihyo, Mina, Jeongyeong

គួរឲ្យដឹងថា សាណា នាងកើតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ១៩៩៧ មកទល់ឥលូវនេះនាងអាយុត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ ហើយនាងមានស្រុកកំណើតនៅទីក្រុង អូសាកា ប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះវិញ នាងរស់នៅទីក្រុងសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះផងដែរ បំណងប្រាថ្នាដ៏ធំរបស់នាង តាំងពីនាងនៅក្មេងនោះ គឺនាងចង់ក្លាយទៅជាតារា Kpop មួយរូប ដែលមានកេរ្តិ៍ឈ្មោះ បោះសំលេង នៅឯប្រទេសកូរ៉េខាងត្បូង។

កាលនាងរៀននៅមធ្យមសិក្សា នាងជាអ្នកគាំទ្រពេញទំហឹងរបស់ក្រុមចម្រៀង​Kpop​នារី Girls' Generation និងក្រុមKara ដែលជាហេតុធ្វើ ឲ្យនាងសំរេចចិត្ត ចូលប្រកួតចម្រៀងតាមដងផ្លូវ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ ដែលរៀបចំនៅឯប្រទេសជប៉ុន ដោយភ្នាក់ងារ នៃផលិតកម្ម JYP។ ខណៈពេលនោះ ក្រុមអ្នកសើុបការណ៍របស់ផលិតកម្ម JYP បានចាប់អារម្មណ៍លើសមត្ថភាព របស់នាង ក៏បើកឱកាសឲ្យនាងចូលរួមសម្តែង នៅប្រទេសកូរ៉េ ក្នុងបទចម្រៀងមួយ ចំណងជើងថា «Feel» របស់ក្រុមGOT7។ ចាប់ពីពេលនោះមក នាងមានឱកាស បានចូលហ្វឹកហ្វាត់ នៅក្នុងផលិតកម្មJYP ទាំងដែលនាង នៅរៀនមិនទាន់ចប់ថ្នាក់វិទ្យាល័យផងនោះ។ 

ដោយឡែកក្នុងកំឡុងដើម ឆ្នាំ២០១៥ សាណានាងបាន ចូលរួមក្រកួតនៅក្នុងកម្មវិធី មួយ ដែលមានឈ្មោះថា​«Sixteen» រួមមានបេក្ខនារី ចំនួន១៦នាក់ ដែលជាកម្មវិធីប្រកួត សមត្ថភាពដ៏ខ្លាំក្លាបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង។

បន្ទាប់មកជាចុងក្រោយ នាងក៏បានជាប់នៅក្នុងកម្មវិធីនោះ ជាមួយនឹងបេក្ខនារី៨នាក់ទៀត ដែលបច្ចុប្បន្ននេះ ពួកគេទាំង៩នាក់ បានក្លាយទៅជាតារាចម្រៀងពេញសិទ្ធិប្រចាំផលិតកម្ម JYP ជាផ្លូវការហើយ គឺចាប់តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មកម៉្លេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]