កាលពីថ្ងៃព្រហស្បត៍ ក្រុមប៉ូលីសនៅ ប៉េរូបានចាប់ការលក់ សេះសមុទ្រងៀតខុសច្បាប់ ដែលមានបំនងនាំចេញមកបណ្ដាលប្រទេសនៅអាស៊ី។ ការប្រមាញ់សេះសមុទ្រត្រូវបានចាត់ទុកជាអំពើខុសច្បាប់តាំង ពីឆ្នាំ២០០៤ មកម្ល៉េះ។ នៅប្រទេសចិន និងជប៉ុន គេប្រើវាជាគ្រឿងផ្សំសំរាប់ថ្នាំបុរាណ និងពេលខ្លះសំរាប់ផ្សំជាថ្នាំសម្រើបតណ្ហា។ ប៉ូលីសបាននិយាយថា គេឃើញរថយន្ដបន្ដកន្ទុយសន្ដោង១ ដែលបានបរ រត់គេច បន្ទាប់មកពួកគេក៏ឃាត់រថយន្ដនោះ។ គេបានរកឃើញ សេះសមុទ្រ ទម្ងន់ ២៧ គីឡូកន្លះ ដែលអាចប៉ាន់ប្រមាណ ដាលុយស្នើនិង ២៥០,០០០ ដុល្លាអាមេរិច។ ពួកក្រុមប៉ូលីស ជឿថា វានៅមានសល់របស់មានតំលៃទៀតដែលលាក់ទុកនៅក្បែរ អាកាសយាន្ដដ្ឋាន នៅ Lima។ សត្វសមុទ្រទាហានព្រៃនេះ ត្រូវបានការពារដោយ សន្ធិសញ្ញាការពារសត្វរងគ្រោះសំរាប់ពាណិជ្ជកម្ម អន្តរជាតិCITES ហើយ លោកFernandez មេក្រុមប៉ូលីស បាននិយាយថា សត្វសេះនោះអាចលក់បានតំលៃ ៦០០០ ដុល្លាអាមេរិច ក្នុង១គីឡូ។ក្រុមប៉ូលីសបានអោយដឹងថា វាពិបាកការពារ និងបង្រ្កាបការនេសាទខុសច្បាប់ណាស់ នៅពេលដែលក្រុមឈ្មួញបរទេសហ៊ានអោយតំលៃខ្ពស់ សំរាប់ការប្រមាញ់សត្វសេះសមុទ្រនេះ ព្រោះប្រាកដជាមានអ្នកទទួលធ្វើ។

ដោយ TD

khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]