ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត​និង​ក្រសួង បាន​ក្របួច​ចាប់​បាន​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​កំពុង​លើកដាក់​សាច់​មាន់​ខូចគុណភាព​បម្រុង​ដឹក​ចេញ​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​។ ហេតុការណ៍​ចាប់​រថយន្ត​ដឹក​សាច់​មាន់​ខូចគុណភាព​នេះ​កើតឡើង​នៅ​ចំណុច​ផ្សារ​មង្គល ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត​។ ម្ចាស់​សាច់​មាន់ និង​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់​ពេល​ដឹង​ថា​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​ចម្រុះ​អះអាង​ថា សាច់​ក្នុង​រថយន្ត​ដែល​ចាប់​បាន​នេះ​មាន​ជាង​២០០​គីឡូក្រាម ហើយ​បន្ត​ថា​សាច់​ទាំងនេះ និង​ដុត​កម្ទេច​ចោល​នៅ​រសៀល​ដដែល ចំណែក​រថយន្ត​ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​២C-៩១៨៨ ចង្កូត​ឆ្វេង​ពណ៌​ត្រី​ឆ្លូញ​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ លោក​អនុសេនីយ៍ឯក ហុ​ក ចិ​ត្រា​នគរបាល​ប្រឆាំង​បទល្មើស​ក្រសួង​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក មាស រ៉ា​វុ​ធ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ខេត្តបន្ទាយមានជ័យ ហើយ​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ទើប​ចាប់​បាន​បទល្មើស​នេះ​បាន​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីខាងលើនេះដែរ កម្លាំងសមត្ថកិច្ចចំរុះ ខេត្តបន្ទាយមានជ័យ រួមមាន កម្លាំងសាខាកាំកុងត្រូលខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ​ ក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ បានរួមគ្នាកម្ទេចចោលសាច់មាន់គុណភាព ជិនកន្លះតោន 

លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុក ស្ថិតិ ទីផ្សារ បានឲ្យដឹងថា «នៅព្រឹកថ្ងៃនេះ យើងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានកម្ទេចសាច់មាន់ខូចគុណភាព ទម្ងន់៤១០kgs នៅចំណុច Casino ផ្កាយប្រាំក្រុងប៉ោយប៉ែត ក្រោយពេលចាប់បាននៅចំណុច ក្រោមខ្លោងទ្វារប្រាសាទ កាលពីម្សិលមិញ»។

លោក ហុង លាង បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្ត លើការទប់ស្កាត់នៃការនាំចូលទំនិញខូចគុណភាព ពីបរទេសនោះ មន្រ្តីជំនាញរបស់លោក បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជាបន្តបន្ទាប់ ធ្វើយ៉ាងណាជួយថែរក្សាសុខភាព របស់ប្រជាពលរដ្ឋយើង ដែលបានទៅទិញសាច់ខូចគុណភាពទាំងនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]