ខេត្តស្ទឹងត្រែង ​៖ ​បុរស​ម្នាក់ត្រូវ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា ​២០១៦​ ក្រោយ​​ពី​ធ្វើ​សកម្ម​ភាព​​ចាប់​រំលោភ​​លើ​ក្មេង​ស្រី​ជា​អ​នី​​តិ​ជន ​​មិន​ទាន់​គ្រប់​​អាយុ​ម្នាក់ចំនួន​២លើក ស្ថិត​​ក្នុង​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយកន្លែង ។

​ប្រភព​​ឱ្យ​ដឹង​​ថា​ ​ជន​សង្ស័យ​ឈ្មោះ​ចាន់ នឿ​ន អាយុ​២៨​ឆ្នាំ​ មាន​ទីលំ​នៅ​​ភូមិ​រា​ជានុ​កូ​ល​ ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​ត្រូវ​​ចាប់​ខ្លួន​ បន្ទាប់​ពី​​មាន​ពាក្យបណ្តឹង​ពីក្រុម​​គ្រួសារ​​​យុវតី​រង​​គ្រោះ​​​ ។​

ប្រភព​​បន្ត​ថា ​ការ​​ចាប់ខ្លួន​​​​​ជនសង្ស័យ​ខាងលើ​ គឺ​ដោយសារ​មានការ​បង្ហាញ​​អត្តសញ្ញាណ​ពី​ក្មេង​ស្រី​​រង​គ្រោះ​ថា​ បុរស​ម្នាក់​​នោះ​ បាន​ចាប់​​នាង​រំលោភ​ដល់​ទៅ​២​លើក ​ខណៈ​​នាង​​កំពុង​សម្អាត​​​បន្ទប់ទឹក​​​ក្នុងស្ថានីយប្រេង​ឥន្ទ​នៈ​​ ។

លោក​ប៉ា​ង ឡុ​ច អធិការរង​ក្រុង​ស្ទឹង​ត្រែងឱ្យ​​ដឹង​ថា ​​​​​​​​​ជនសង្ស័យ​​​ធ្វើ​សកម្មភាព​ចំនួន​២លើក ​ដែល​លើក​ទី​មួយ ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ​និង​លើក​ទី​ពីរ​ ​កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២​​ ឧសភា ​។ ក្រោយ​​ចាប់ខ្លួន​ជនសង្ស័យ​ តាម​ការ​ចង្អុល​បង្ហាញ​​ពី​​ជន​រង​គ្រោះ​ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ​ពិតជា​ការ​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន​​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ នា​រសៀល​ថ្ងៃ​ទី​២៦​ ឧសភា ​ដើម្បី​​ឱ្យ​សាលាដំបូង​ខេត្ត ចាត់ការ​​​​តាម​​​នីតិ​​វិធី ​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បុរសវ័យចំណាស់ល្មោមតណ្ហាម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ក្រមួចបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឌឿ សំអន ហៅ ឌៀប អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានបន្ដថា នៅពេលកើតហេតុជនរងគ្រោះ ឈ្មោះ យ.ស.ដ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស កំពុងលេងបិតពួនជាមួយក្មេងៗដទៃ ពេលនោះជនល្មើសបានចាប់ទាញជនរងគ្រោះ មកខាងក្រោយផ្ទះរបស់ខ្លួនកន្លែងទ្រុងមាន់ បានចាប់ស្រាតខោជនរងគ្រោះរំលោភ រហូតបានសំរេច លុះក្រោយមកជនល្មើស រំលោភបាន២ដងទៀត នៅក្រោមផ្ទះឈ្មោះ ម៉ិច យ៉ាន។

លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ម្តាយជនរងគ្រោះ ឃើញកូនមានសភាព មិនសូវស្តីនិយាយចេះភាំងៗ បានសួរដេញដោលកូន រហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ ម្តាយជនរងគ្រោះឈ្មោះ ម៉ី ស្រីរត្ន័ អាយុ៣២ឆ្នាំ មុខរបរកសិករ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាកូវ ក្រោយពីកម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងក៏ធ្វើការចុះស្រាវជ្រាវ ហៅជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះពិតប្រាកដមែន។

ក្រោយពីធ្វើការសួរចម្លើយរួចមក ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]