(ស្វាយរៀង)៖ យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:កម្មកររោងចក្រកាត់ដេរប្រមាណ៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកកម្មករ និងម៉ូតូមួយគ្រឿង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យបុរស០២ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរអោយអាណោចអធ័ម ទាំង អ្នកបើកម៉ូតូ និងអ្នករួមដំណើរពីក្រោយ ហើយរងរបួសកម្មករ៦០នាក់ មានប្រុស២នាក់ ក្នុងនោះរបួសធ្ងន់ ០៩នាក់ ស្រាល៥១នាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តដឹកកម្មករមកពីកើត ក្នុងទិសញ្ច្រាស់ទិសគ្នា ជាមួយម៉ូតូ ដែលបើកបរយ៉ាងលឿនពីលិចទៅកើត ពេលដល់កន្លែងកើតខាងលើ ម៉ូតូក៏បានរេចង្កូតទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលអ្នកបើករថយន្តដឹកកម្មករជាន់ហ្រាំង ធ្វើឲ្យក្រឡាប់ទៅលើផ្លូវ ចាក់ជនរងគ្រោះដេកពេញផ្លូវរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ ៤៥ នាក់ មន្ទីរពេទ្យខេត្ត ១០ មន្ទីរពេទ្យបង្អែកស្វាយទាប៥ ។ មូលហេតុអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង។

ជាមួយគ្នានេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានចុះទៅដល់កន្លែងកើតហេតុ និងសួរសុខទុក្ខបងប្អូនកម្មករ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នានេះផងដែរ កាលពីថ្ងៃទី ១៦ ខែតុលាឆ្នាំ២០១៥ មាននារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រីធន់តូចមួយគ្រឿង កិនបែកក្បាលស្លាប់ទាំងព្រឹក ព្រលឹមថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៥ ខណ:នារីរងគ្រោះ កំពុងជិះម៉ូតូចេញពីផ្ទះទៅធ្វើការរោងចក្រ ស្ថិតនៅលើ ផ្លូវលេខ ២១A ភូមិ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ពៅ ស្រីរីន អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណ:នារីរងគ្រោះកំពុងជិះម៉ូតូម៉ាក់ ស៊ុយស៊ូគីឡេត តែម្នាក់ឯង ចេញ ពីផ្ទះស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ស្រាប់តែថយន្តបង្ក បានបើកជែងគេជែងឯង ក៏ទៅបុក និងកិននារីរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង រួចហើយរថយន្តបង្ក បានបង្កើនល្បឿនគេចបាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]