ចិន ៖ ពិតជាគួរឲ្យអាណិតដល់ កូនឆ្កែខ្មៅមួយក្បាល ដែលត្រូវបានជនមិនស្គាល់មុខ យកព្រួយបាញ់រហូតដល់ថ្នាក់ធ្លុះក្បាល តែសំណាងល្អ មានអ្នកចិត្តបុណ្យ ជួយយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បើតាមប្រភពសារព័ត៌មាន Xinhua បានធ្វើការចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា កូនឆ្កែសម្បុរខ្មៅដ៏កំសត់មួយក្បាល ដើរវង្វេងផ្លូវ មានជាប់ព្រួញនៅនឹងក្បាល ត្រូវបានគេប្រទះឃើញនៅត្រង់ចំណុច ម្តុំស្ថានីយ៍ផ្លូវក្រោមដីមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានព្យាយាមងីងក់ក្បាលនឹងដី ក្នុងបំណងចង់យកព្រួញចេញពីក្បាលរបស់វា។ គេមិនបានដឹងថានរណាជាអ្នកបាញ់វាយ៉ាងដូច្នោះឡើយ ដែលធ្វើឲ្យអ្នកដំណើរជាច្រើននៅក្បែរនោះ ឃើញហើយអាណិតស្ទើរខ្លោចចិត្ត។

ប្រភពបន្តថា ក្រោយពីឃើញទិដ្ឋភាពដែលគួរឲ្យអាណិតអាសូរ ចំពោះជីវិតសត្វសុនខមួយក្បាលនោះមក វាក៏ត្រូវបានអ្នកមានចិត្តសប្បុរម្នាក់ យកវាទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់យកព្រួញនោះចេញ ហើយត្រូវបានគ្រូវពេទ្យធ្វើការវះកាត់យកចេញ ទទួលបានជោគជ័យផងដែរ ដោយមិនប៉ះពាល់ដល់ផ្នែកខាងក្នុងនៃខួរក្បាលរបស់វាឡើយ។ ប្រភពបន្ថែមទៀតថា សំណាងល្អហើយ ដែលព្រួញវាមិនប៉ះដល់លលាដ៏ក្បាល ទើបកូនឆ្កែមួយក្បាលនោះមិនងាប់។

ទន្ទឹមនឹងនោះផងដែរ ក្រោយមកឆ្កែកំសត់គ្មានម្ចាស់នោះ ត្រូវបានអ្នកក្រឡុកភេសជ្ជៈ នៅហាងកាហ្វេមួយកន្លែង ទទួលយកទៅចិញ្ចឹមមើលថែ និងព្រមទាំងចេញថ្លៃវះកាត់ ព្យាបាល ហើយថែមទាំងដាក់ឈ្មោះឲ្យវាថា “Big Black” ផងដែរ៕

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែករឿងមួយវ្ិញទៀត កូនឆ្កែកំសត់ មួយក្បាលទោះបីដឹងថាម្ចាស់របស់វា បានស្លាប់ទៅហើយក្តី ក៏វានៅតែសុខចិត្តដេកក្បែរទីតាំងសាកសពម្ចាស់ មិនទៅណាជាដាច់ខាត

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនឆ្កែមួយក្បាលនោះ មានឈ្មោះថា Doki ត្រូវបានក្រុមការងារ សេវាសង្គ្រោះបន្ទាប់ បានថតរូបរបស់វា ដែលបង្ហាញពី ទឹកមុខ ជាមួយនឹងភាពសោកសៅរបស់វា ដោយមិនព្រមចាកចេញទៅណាឆ្ងាយពីសាកសពម្ចាស់របស់វាក្បែរបង្គោលភ្លើងមួយកន្លែងឡើយ។

ក្រោយមករូបថតនោះត្រូវបាន បង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសរសេរថា «កូនឆ្កែកំសត់មួយក្បាលនេះ ដឹងថាម្ចាស់ស្លាប់ហើយ មិនព្រមចេញពីកន្លែងកើតហេតុឡើយ រហូតដល់សាកសពត្រូវបានលើកចេញ» ។

ប្រភពបន្តថា បុរសដែលជាម្ចាស់របស់វា មានឈ្មោះថា Leonardo Valdes ត្រូវបានស្លាប់ដោយសារតែរូបគាត់ រត់តាមផ្លូវលឿនពេក ហើយត្រូវបានរថយន្តបុកស្លាប់ ស្ថិតក្នុងទីក្រុង Concepción នៃប្រទេស Chile ហើយត្រូវបានគ្របសាកសពដោយប្លាស្ទិច។ ក្រោយពីធ្វើការបង្ហោះចូលទៅក្នុងហ្វេសប៊ុក ពីទិដ្ឋភាពឆ្កែកំសត់មួយក្បាលនោះរួចមក មានអ្នកនិយមលេងជាច្រើននាក់ បានធ្វើការចែករំលែកនូវរូបភាពមួយនោះតៗគ្នា ជាមួយនិងការសរសេរឆ្លើយតប និងការបញ្ចេញមតិ (Comment) ផ្សេងៗជាច្រើន ដើម្បីចូលរួមរំលែកទុក្ខដល់ម្ចាស់ឆ្កែកំសត់មួយក្បាលនោះ ដែលស័្មគ្រស្មោះជាមួយម្ចាស់ផងដែរ។

យ៉ាងណាមិញ ម្ចាស់គណនីយហ្វេសប៊ុកម្នាក់ឈ្មោះ Rosa Arzola បានសរសេរថា «ធម្មតាខ្ញុំមិនមែនជាមនុស្ស ដែលទុក្ខសោកទៅលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញ ទឹកមុខដ៏ក្រៀមក្រំរបស់កូនឆ្កែដ៏គួរឲ្យកំសត់មួយក្បាលនោះ ខ្ញុំពិតជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំងណាស់»។

ដោយឡែកមានម្ចាស់គណនីម្នាក់ផ្សេងទៀត បានបន្ថែមថា «នេះជារឿងពិត ដែលបញ្ជាក់ពីការស្រលាញ់ ស្មោះស្ម័គ្រ ហើយនេះក៏ជាការចូលរួមរំលែកទុក្ខមួយផងដែរ ដែលកូនឆ្កែមួយក្បាលនេះមាន ចំពោះម្ចាស់របស់វា» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]