ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះ នៅរោងកុន Major Cineplex by Cellcard ផ្ទាល់បានដាក់សម្ពោធ ខ្សែភាពយន្ត 3D & 4DX រឿង (X-men: Apocalypse) ជាផ្លូវការហើយ ដោយមានការចូលរួមយ៉ាងកុះករ ទីសំណាក់អ្នកទស្សនាជាច្រើន ដែលនិយមគាំទ្រនៃខ្សែភាពយន្ត Super Hero មួយនេះ។

គួរឲ្យដឹងថា ខ្សែភាពយន្ត X-Men នេះត្រូវបានដោយផលិតកម្ម 20th Century Fox Studio ដែលប្រិយមិត្តតែងតែឃើញពាក្យនេះ មុនដំបូងបង្អស់នៃសាច់រឿង ហើយនេះមិនមែនជាលើកទីមួយទេ ដែលផលិតកម្មមួយនេះ បាននាំយកនូវខ្សែភាពយន្តដ៏អស្ចារ្យនិងល្បីៗបែបនេះមកកម្ពុជា។ គឺថាមួយរយៈមុននេះ ពួកគេក៏បាននាំយកនូវខ្សែភាពយន្តដ៏ល្បី និងមានអ្នកទស្សនាច្រើនបំផុត គឺមានដូចជារឿង Deadpool, និង កុងហ៊្វូផេនដា ៣ (KungFu Panda 3) ជាដើម។

ប៉ុន្តែមិនថាយ៉ាងណា នៅពេលខាងមុខនេះ 20th Century Fox Studio នឹងនាំចូលនូវខ្សែភាពយន្តដែលល្បីៗមក ចែកជូនប្រិយមិត្តកម្ពុជាបន្ថែមទៀត គឺមានកាលវិភាគដូចជា នៅថ្ងៃទៅ២៣ ខែមិថុនាខាងមុខនេះ ពួកគេត្រៀមចាក់បញ្ចាំងរឿងថ្មីមួយទៀតបន្ទាប់ពីរឿង X-men:Apocalpse គឺរឿង Independence Day: Resurgence ដែលនិយាយពីពពួក Alien មកជួយសង្គ្រោះពិភពលោក និងបន្ទាប់មកទៀត គឺនៅខែកក្កដា នឹងចាក់បញ្ចាំងរឿងគំនូរជីវចល ដែលល្បីជាងគេ គឺរឿង Ice Age ហើយបន្ទាប់ពីនេះទៀត គឺជារឿងដែលពិសេសបំផុតជាលក្ខណៈSuper Hero គឺរឿង Miss Peregrine’s Home For Peculiar Children ធានាថាល្អមើលជាងសព្វដង ព្រមទាំងនៅមានរឿងជាច្រើនបន្តបន្ទាប់ទៀត។

មិនតែប៉ុណ្ណោះ នៅក្នុងកម្មពិធី សម្ពោធខ្សែភាពយន្តថ្មីមួយនេះ គឺមានការចូលរួមជាច្រើន ពីសំណាក់តារាហ្វេសប៊ុកល្បីៗ តារាចម្រៀង យុវវ័យៗ ព្រមទាំងក្រុមរាំដែលគួរឲ្យស្រលាញ់ថែមទៀត មានការថតរូបកម្សាន្តជាមួយ តារាសំណព្វចិត្តដោយទាំងនេះហើយ ទើបញាំងឲ្យកម្មវិធីនៅរាត្រីថ្ងៃពុធម្សិលមិញ មានភាពគគ្រឹកគគ្រេង ហ៊ូកញ្ជៀវ និងសប្បាយរីករាយខ្លាំងមែនទែន៕

បើដូចនេះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]