រូបថតរបស់ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគ្រួសាររបស់នាង ចងនៅនឹងកន្លែងដែលនាងបានស្លាប់ ក្នុងហេតុការណ៍បាក់ដីដ៏គួរអោយរន្ធត់ ផ្តួនៗគ្នាអស់រយៈពេលជិត ១ ខែមកហើយ។

ដោយយោងទៅតាមគេហៈទំព័រ ChinaBuzz ចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា នៅតាមបណ្តោយផ្លូវមួយនៃទីក្រុង Herbin មានហេតុការណ៍បាក់ដីយ៉ាងខ្លាំង ហើយច្រើនកន្លែងទៀតផង ដែលបានបណ្តាលអោយមានមនុស្សបាត់ខ្លួន និង រងរបួសជាច្រើន។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នោះផងដែរ បានបណ្តាលអោយក្មេងស្រីម្នាក់ស្លាប់ ដែលជាហេតុធ្វើអោយក្រុមគ្រួសារ ក៏ដូចជាអ្នកដែលបានដឹងរឿងនេះទាំងអស់ មានការសោកស្តាយយ៉ាងខ្លាំង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]