ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយ ថតបានពេលអ្នកនយោបាយស្រី ជនជាតិឥណ្ឌាម្នាក់ កំពុងតែផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍មួយ ស្រាប់តែបាក់ស្រុតដី ធ្លាក់ចូលប្រឡាយលូ ជម្រៅជាង២ម៉ែត្រ រងរបួសយ៉ាងដំណំតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនយោបាយស្រីរូបនោះ មានឈ្មោះថា Poonamben Madam វ័យ៤១ឆ្នាំ មកពីគណបក្ស Bharatiya Janata Party និងជាសមាជិកសភាឥណ្ឌា Lok Sabha ផងដែរ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅក្នុងទីក្រុង Vododara រដ្ឋ Gujarat ប្រទេសឥណ្ឌា។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកស្រី Poonamben និងមនុស្ស៤នាក់ផ្សេងទៀត ដែលឈរក្បែរអ្នកស្រី បានធ្លាក់ចូលក្នុងប្រឡាយលូ បន្ទាប់ពីផ្លូវបានបាក់ស្រុតចុះ ខណៈអ្នកស្រី កំពុងតែផ្តល់កិច្ចសម្ភាសន៍។

ជាមួយគ្នានេះដែរ អ្នកស្រី Poonamben បានរយះក្បាល ប្រវែង១០សង់ទីម៉ែត្រ និងរងរបួសត្រង់ស្មា និងជើងទៀតផង។ ក្នុងនោះដែរ មនុស្ស២នាក់ផ្សេងទៀត ក៏បានរងរបួស ក្នុងហេតុការណ៍នោះផងដែរ។

បើតាមសម្តីអ្នកនាំពាក្យ របស់មន្ទីរពេទ្យ Sir HN Reliance Foundation Hospital ក្នុងទីក្រុង Mumbai ដែលជាទីកន្លែងអ្នកស្រី Poonamben សម្រាកព្យាបាល បានប្រាប់ឲ្យដឹងថា «ក្រុមគ្រូពេទ្យ បានចូលរួមជួយសង្គ្រោះ អ្នកស្រីភ្លាមៗ និងចាត់ការដេរមុខរបួស រួមទាំងព្យាបាលរបួស ផ្សេងទៀតផងដែរ។ អ្នកស្រីបានរងរបួស ត្រង់ស្មាខាងឆ្វេងទៀត ប៉ុន្តែមិនបណ្តាលឲ្យ បាក់ឆ្អឹងឡើយ។ ទោះជាយ៉ាងណា ស្ថានភាពរបស់អ្នកស្រី គឺស្ថិតក្នុងស្ថេរភាពមួយ មិនបង្កឲ្យមាន គ្រោះថ្នាក់អ្វីឡើយ ពោលគឺគ្មានអ្វី ត្រូវព្រួយបារម្ភទៀតឡើយ»។

យ៉ាងណាមិញ ការបាក់ស្រុតនោះ គឺបានបង្កឡើង ដោយសារតែ បេតុងចាក់បិទប្រឡាយលូ មានសភាពស្តើងពេក ហើយមនុស្សច្រើន ឈរពីលើវា ទើបណ្តាលឲ្យ បាក់ស្រុតចុះតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

វីដេអូគ្រោះមហន្តរាយ ដ៏គួឲ្យភ័យខ្លាចមួយ ត្រូវបានអ្នកលេងអុិនធឺណែត បង្ហោះនៅលើបណ្តាញសង្គម កំពុងធ្វើឲ្យមនុស្សគ្រប់គ្នា មានការតក់ស្លុតជាខ្លាំង។

វីដេអូនេះបានបង្ហាញ ពីទិដ្ឋភាពដ៏គួឲ្យរន្ធត់ នៃការបាក់ស្រុតដីភ្លាមៗ នៅការដ្ឋានសាងសង់ ផ្លូវរថភ្លើងក្រោមដី មួយកន្លែង ក្នុងក្រុង Dongguan ប្រទេសចិន។

ការដ្ឋានដែលត្រូវបាន បាក់ស្រុតនោះ គឺកំពុងស្ថិតក្នុងការជួសជុល និងពង្រឹងបណ្តាញរបស់វា ក្រោយឃើញថាមានបញ្ហាមិនសូវស្រួល។ ប៉ុន្តែក្រោយមក វាក៏បានបាក់ស្រុតតែម្តង ដែលបណ្តាលឲ្យ កម្មករម្នាក់បានស្លាប់ និងអ្នករស់នៅតំបន់នោះ មានការតក់ស្លុតជាខ្លាំង។

វាជាការបាក់ស្រុតទី៥ ហើយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសចិន ដែលគិតសរុបទៅ ប្រវែងប្រហែល ៤គីឡូម៉ែត្រ ហើយការបាក់ស្រុត មួយលើកៗ មានទំហំខ្លាំងជាង លើកមុនៗ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]