អ្នកធ្វើការនៅកន្លែងមើលថែទាំក្មេងចំនួន ៣នាក់ត្រូវបានចាប់ខ្លួននឹងចោទប្រកាន់ពីបទ បញ្ជាអោយក្មេងៗតូចៗ វាយគ្នាទៅវិញទៅមក ដើម្បីអោយពួកគេមើល។

ប៉ូលីសនៅក្នុងទីក្រុង Dover បាននិយាយថា មានវីដេអូនៅក្នុងទូរស័ព្ទដៃមួយ បានបង្ហាញអំពី អ្នកបំរើការងារស្រីៗ មួយចំនួន បានធ្វើការជំរុញអោយក្មេងៗ ដែលមានអាយុទើបតែ ២ ឫ ៣ឆ្នាំ ដាល់គ្នាទៅវិញទៅមក។ នៅក្នុងខ្សែរវីដេអូនោះ គឺឃើញមានក្មេងៗស្រែក និងយំ យ៉ាងខ្លាំង។ គេបានលឺក្មេងៗ ទាំងនោះនិយាយថា វាបានក្តិចខ្ញុំ បន្ទាប់មក អ្នកបំរើការងារក្នុងកន្លែងមើលថែទាំក្មេងម្នាក់បាននិយាយថា មិនត្រូវក្តិចទេ គឺត្រូវដាល់គ្នា អោយខ្លាំងៗ។

ក្នុងខ្សែរវីដេអូមួយនោះ ក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា មានក្មេងម្នាក់ដោយសារតែឈឺពេក គឺបានយំ និង មិនចង់បន្តវាយគ្នាទេ ប៉ុន្តែគេត្រូវបានរុញចូលទៅក្នុងការប្រយុទ្ធ វិញដោយ មនុស្សពេញវ័យម្នាក់។

ប៉ូលីសមិនបានបញ្ចេញ ខ្សែរវីដេអូនេះ ជាសាធារណៈនោះទេ។

អ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌល Our Future Daycare ត្រូវបានចាប់ខ្លួន ហើយសិទ្ធិធ្វើអាជីវកម្មរបស់ មជ្ឈមណ្ឌលមើលថែក្មេងមួយនេះ ត្រូវបានដកហូត។

Tiana Harris អាយុ ១៩ឆ្នាំ Estefania Myers អាយុ ២១ឆ្នាំ និង Lisa Parker អាយុ ៤៧ឆ្នាំត្រូវបាន ចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហានេះ។  

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]