បារាំង៖ តារាស្រីថៃដ៏ល្បី Chompoo Araya កំពុងតែធ្វើឲ្យ មហាជនលង់នឹងសម្រស់របស់នាង យ៉ាងភ្លូកទឹកភ្លូកដី ខណៈពេលនាងបង្ហាញវត្តមាន លើឆាកអន្តជាតិក្នុងកម្មវិធីដ៏ធំមួយ នៅប្រទេសបារាំង។

ចំពោះតារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានបង្អួតសម្រស់របស់នាង យ៉ាងស្រស់ស្អាត ជាមួយនឹងឈុតសម្លៀកបំពាក់សុទ្ធតែម៉ាកល្បីៗ នៅក្នុងកម្មវិធី CANNES FIlM FESTIVAL 2016 ដែលរូបនាងបានឈរឈ្មោះជាទូត តំណាងឲ្យផលិតផលគ្រឿងសម្អាងល្បីឈ្មោះមួយ។ 

ក្នុងនោះដែរ នាង Chompoo បានបញ្ចេញម៉ូតសម្លៀកបំពាក់ជាច្រើនឈុត ទាំងឈុតចូលរួមកម្មវិធី និងសម្រាប់ដើរកំសាន្ត ខណៈនាងកំពុងនៅប្រទេសបារាំងផងដែរ។ ហើយមិនតែប៉ុណ្ណោះ ឈុតនីមួយៗរបស់នាង សុទ្ធសឹងតែមានតម្លៃថ្លៃ និងជាម៉ាកល្បីៗពីបរទេសទៀតផង។

គួរបញ្ជាក់ផងដែរ នេះជាលើកទី៤ហើយ ដែលនាង Chompoo បានចូលរូមក្នុងកម្មវិធី CANNES FIlM FESTIVAL នេះ តែសម្រាប់ឆ្នាំនេះ នាងបានធ្វើឲ្យភ្ញៀវកិត្តិយស ងាកមើលសម្រស់ដ៏ស្រស់សោភារបស់នាង គ្រប់ៗគ្នាតែម្តង៕

តោះមើលឈុតសម្លៀកបំពាក់ថ្លៃៗ ដែលនាងបានស្លៀក នៅប្រទេសបារាំងទាំងអស់គ្នា៖ 

សម្លៀកបំពាក់របស់តារាសម្តែងថៃ Chompoo Araya

កំណត់ហេតុខ្មែរឡួត៖

គួររំលឹកផងដែរថា នាង Chompoo ជាតារាស្រីមួយ ដែលត្រូវបានគេទទួលស្គាល់ថា នាង ស្រស់ស្អាតតាំងពីក្មេង ដល់បច្ចុប្បន្ន ទោះបីពេលនេះ នាងមានវ័យជ្រេបន្តិចក៏ដោយ។

តារាសម្តែងស្រីថៃ Chompoo Araya ជាតារាស្រីមួយ ដែលបានចូលសិល្បៈ យូរឆ្នាំណាស់មកហើយ។ ចុះតើអ្នកដឹងដែរទេថា តាំងពីនាងចូលសិល្បៈ រហូតដល់សព្វថ្ងៃនេះ សម្រស់របស់នាង ប្រែប្រួលយ៉ាងណាដែរ?

ចំពោះតារាស្រី កូនកាត់ ថៃ-ឡាវ- អង់គ្លេស រូបនេះ បានធ្វើឲ្យមនុស្សជាច្រើន បានស្គាល់នាងតាមរយៈរឿងភាគថៃជាច្រើន និងតាមស្ពតពាណិជ្ជកម្ម ជាដើម។ ហើយមិនតែប៉ុណ្ណោះ រូបនាង ក៏ត្រូវបានអ្នកគាំទ្រ ដាក់ងារឲ្យនាងថា ជាតារាស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត មិនចេះចាស់ផងដែរ ព្រោះថា បច្ចុប្បន្ននេះ នាងមានវ័យ៣៣ឆ្នាំ ទៅហើយ តែនាងនៅតែអាចលេចធ្លោ ក្នុងរង្វង់សិល្បៈដដែល។ 

ជាពិសេស រូបនាងក៏តែងចូលចិត្ត លេងខ្លួនបែបឡូយឆាយ កាលីបៗ ដូចបរទេសផងដែរ ទៅតាមកម្មវិធីនីមួយៗ។ គេហទំព័រថៃ បានបង្ហាញនូវរូបថតជាច្រើនសន្លឹករបស់ Chompoo ដែលត្រូវបានគេអញ្ចើញនាង ចូលរួមកម្មវិធីដើរបង្ហាញម៉ូតមួយដ៏អស្ចារ្យ នៅប្រទេសបារាំង នាពេលកន្លងទៅនេះ។ បើក្រឡេកមើល តាមម៉ូតសម្លៀកបំពាក់គ្រប់ឈុត របស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត និងទាន់សម័យយ៉ាងខ្លាំង មិនចាញ់តារាហូលីវូដល្បីៗប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា Chompoo ជាតារាស្រីមួយ មានសំណាងជាងគេ ដែលតែងត្រូវបានបណ្តាក្រុមហ៊ុនធំៗ អញ្ចើញនាងជាភ្ញៀវកិត្តិយស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត នៅតាមបណ្តាប្រទេសនានាលក្ខណៈអន្តរជាតិ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]