បារាំង៖ តារាស្រីថៃដ៏ល្បី Chompoo Araya តែងព្យាយាមផ្លាស់ប្តូរស្ទាយលេងខ្លួន ទៅតាមកម្មវិធីនីមួយៗ។

គេហទំព័រថៃ បានបង្ហាញនូវរូបថតជាច្រើនសន្លឹករបស់ Chompoo  ដែលត្រូវបានគេអញ្ចើញនាង ចូលរួម កម្មវិធីដើរបង្ហាញម៉ូតមួយដ៏អស្ចារ្យ នៅប្រទេសបារាំង នាពេលកន្លងទៅនេះ។ បើក្រឡេកមើល តាមម៉ូតសម្លៀកបំពាក់គ្រប់ឈុត របស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត និងទាន់សម័យយ៉ាងខ្លាំង មិនចាញ់តារាហូលីវូដល្បីៗប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា Chompoo ជាតារាស្រីមួយ មានសំណាងជាងគេ ដែលតែងត្រូវបានបណ្តាក្រុមហ៊ុនធំៗ អញ្ចើញនាងជាភ្ញៀវកិត្តិយស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត នៅតាមបណ្តាប្រទេសនានាលក្ខណៈអន្តរជាតិ៕

ចង់ដឹងថា ម៉ូតសម្លៀកបំពាក់ និងស្ទាយលេងខ្លួន របស់Chompoo ពិតជាឡូយយ៉ាងណា តោះក្រឡេកមើលរូបថតទាំងអស់គ្នា៖












តារាស្រីថៃ Chompoo Araya ពេលចូលរួម Fashion Show នៅប្រទេសបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]