ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ មានមនុស្សមិនតិចនាក់នោះទេ បានរិះគន់ និងជេរដៀលយ៉ាងចាស់ដៃ លើការស្លៀកពាក់ដ៏អាក្រក់ របស់តារាស្រីស៊ិចស៊ី ដេនី ក្វាន់ នៅពេលនាងស្លៀក ចូលរួមពិធីខួបកំណើតប្អូនប្រុសរបស់នាង។ ហើយក្នុងនោះដែរ ក៏មានអ្នកសិល្បៈមួយចំនួន ក៏មិនពេញចិត្តផងដែរ លើការតែងខ្លួនមិនសមរម្យ របស់នាងបែបនេះ។

ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា ដេនី ក្វាន់ កាន់តែសម្តែងរឹក កាន់តែឡូយ ដែលមិនព្រមស្តាប់ការរិះគន់ និងកែប្រែលើការស្លៀកពាក់របស់នាងនោះទេ មានតែព្យាយាមតម្កើងខ្លួន និងបញ្ចេញវីដេអូនិយាយមើលងាយ ដាក់អ្នកដែលរិះគន់របស់នាងថែមទៀត។  

ដោយភាពអត់ទ្រាំមិនបាន តារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញមតិលើការស្លៀកពាក់របស់កញ្ញា ដេនី ក្វាន់ បែបន័យស្ថាបនា និងកែលម្អ តាមបណ្តាញសង្គមហ្វេសប៊ុកថា «បើនាងម្នាក់ហ្នឹង មិនបានតាំងខ្លួនជាតារា ឬមិនពាក់ព័ន្ធនិងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៏គ្មាននរណាទៅឆ្កួតខឹងនឹងនាងដែរ ផ្ទុយទៅវិញគឺមានតែអគុណនាងទៅវិញ ដែលនាងចិត្តល្អអោយភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់ លៀសហាល អ្នកបោសសំរាមផង ក៏អាចមើលរបស់នាង Free Free បាន។ តែសំខាន់ នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បៈមកលាប ដើម្បីទាញការចាប់អារម្មណ៍ និងពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនតិះទៀន នាងបែរជានិយាយបែបបន្ទាបបន្ថោកថា នាងមិនរស់ដោយសារសិល្បៈទៅវិញ។ សំដីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកតិះទៀនទាំងប៉ុន្មានរបស់នាង និងបងប្អូនរបស់នាង គឺវាលើសពេកហើយ មិនសមណាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ មិនដឹងថានៅបិទបាំងលាក់មុខឲ្យដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ។ ល្មមហើយ ល្មមអាណិតដល់ពួកយើងជាសិល្បៈនារីៗ ដែលខិតខំប្រព្រឹត្តខ្លួនល្អ ខំតស៊ូដោយសុចរិតទៀងត្រង់ ទោះអត់ឃ្លានមានហូប ឬគ្មានសម្ភារៈទំនើបប្រើប្រាស់ ក៏ពួកយើងមិនលក់ឧត្តមគតិដែរ ដើម្បីរក្សាការពារកិត្តិយសជាស្ត្រីខ្មែរ និងសិល្បៈ តែបែរជាត្រូវមកស្អុយរលួយឈ្មោះព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹង គឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ សូមមេត្តាក្រសួងលោកជួយ ធ្វើចំណាត់ការឲ្យច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយ ហត់នឹងធ្វើល្អ ហត់នឹងអំណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថាមួយណាជាលាមក មួយណាជាផ្កា»

បន្ទាប់ពីសាររបស់អ្នកនាងម៉េង កែវពេជ្ជតា បានឃើញទៅដល់កែវភ្នែករបស់ កញ្ញា ដេនី ក្វាន់ ភ្លាម រូបនាងក៏មិនបង្អង់យូរ បានបង្ហោះសារមួយ ដែលចង់សំដៅដល់ អ្នកនាងម៉េង កែវពេជ្ជតាតែម្តង ដោយមានអត្ថន័យថា «ឆ្ងល់ណាស់មិចក៏មករមាស់តែរឿងខ្ញុំចឹង?ខ្ញុំជាឃាតករ ឬក៏ដើរលួច ឆក់ប្លន់គេបានជាម្នាក់ៗប្រឹងបើកបំពង់កស្រែកម៉្លេះ?ដូចជាមីងម្នាក់ចឹង តាំងខ្លួនអែងត្រឹមត្រូវ នឹងថ្លៃថ្នូរណាស់ទាំងដែលខ្លួនអែងរលួយខ្វល់មិនគិតផង...ខ្ញុំស៊ិចស៊ីក៏ស៊ិចស៊ីតែកាយ មិនដូចអ្នកសុភាពនឹងលើអង្គើរក្រោមនោះទេ។ មីងអែងនិយាយថាឲ្យខ្ញុំបានល្អណាស់ តែខ្ញុំក៏ចង់ប្រាប់ទៅមីងវិញដែរ...មីងថាខ្ញុំថោកហើយខ្លួនមីងថ្លៃណាស់ គឺថ្លៃពេកហើយថ្លៃដល់ថ្នាក់ប្តីលែងក្បាលនឹងហែកកេរ្តិ៍ពេញប្រទេសថា ខ្លួនមានសាហាយនឹងហើយឬអ្នកថ្លៃថ្នូរ?តាមខ្ញុំដឹងខ្លួនមីងធ្លាប់ស្លៀកពាក់សុភាពជិតលើជិតក្រោមដែរ តែក៏ត្រូវគេរិះគន់ពេញប្រទេសមិចមិនគិតផង...ខ្ញុំមិនខឹងទេព្រោះមីងចាស់ហើយអាច នឹងមានបញ្ហារខាងខួរក្បាល ព្រោះពីមុនត្រូវប្តីវៃទាត់ធាក់ឡើងប្រសៃប្រសាទហើយ ជូនពរឆាប់ជាពីជំងឺប្រសៃប្រសាទណា(ផ្ញើរជូនអ្នកមីងផ្កាវល្លិ៍ផោម)»

សារទាំងនេះ អាចបញ្ជាក់ឲ្យដឹងថា ចំពោះកញ្ញា ដេនី ក្វាន់ មិនអាចឈរសម្លឹងមើល អ្នកណាដែលហ៊ាននិយាយដាក់នាងនោះឡើយ ឲ្យតែរូបនាងបានឃើញ គឺត្រូវតបតមិនឲ្យចាញ់នោះឡើយ។

យ៉ាងណាមិញ សាររបស់កញ្ញា ដេនី ក្វាន់ ដែលបានសរសេរបែបន័យឌឺដងដាក់ អ្នកនាងម៉េង កែវពេជ្ជតា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មិនពេញចិត្តទាល់តែសោះ ៕

តារាស្រីស៊ិចស៊ី ដេនី ក្វាន់
អ្នកនាង ម៉េង កែវពេជ្ជតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]