ភ្នំពេញ៖ បើទោះបីជាមាន​ សំឡេងនៃការរិះគន់ ទៅលើការស្លៀកពាក់ សិចស៊ីរបស់ កញ្ញា ដេននី ក្វាន់ បានសាយភាយពេញ បណ្តាញសង្គម យ៉ាងណាក៏ដោយ ក៏ម្ចាស់សាម៉ីខ្លួនរូបនេះ នៅតែចេញមុខតបត ដោយមិនបានឈឺក្បាល ហាលថ្ងៃឫក៏គិតថា ខ្លួនខុសឡើយ ផ្ទុយទៅវិញ នាងបែរជានៅតែអះអាងថា អ្វីដែលនាងធ្វើគឺត្រឹមត្រូវ មិនមានអ្វីខុសនោះទេ ។ ចង់ដឹងថានៅក្នុងឃ្លីបវីដេអូរបស់ កញ្ញា ដេននីក្វាន់ និយាយអ្វីខ្លះ បកស្រាយជុំវិញ ការស្លៀកពាក់សិចស៊ីនោះ សូមទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

វីដេអូខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

(រាសី ឆៃលី ដាឡែន ខុសពី ដេនី ខ្វាន់)

គួររំលឹកថា វា​ជារឿង​​អយុត្តិធម៌ សម្រាប់ឆៃលី ដាឡែន ក្នុងអំឡុងពេល ស្លៀកពាក់សិចស៊ី សម្តែង​នៅទឹកដី ​អាម៉េរិកនោះ ត្រូវបាន​​ក្រសួង​ វប្បធម៌ និងវិចិត្រសិល្បៈ ថ្កោ​ទោស មិនឲ្យឡើងឆាក រហូតដល់ទៅ៣ឆ្នាំ ចុះ ដេននី ក្វាន់វិញ យ៉ាងម៉េចដែរ ?​

អ៊ឹម ជីវ៉ា បាន​ឲ្យដឹងថា «រាសី ឆៃលី ដាឡែន ខុសពី ដេនី ខ្វាន់​ និងតារាស្រីស៊ិចស៊ី មួយចំនួនទៀត នៅកម្ពុជា ..! ប្រិ​យ​​​មិ​ត្ត​មួ​យ​ចំនួ​ន ​គា​ត់​សួ​រ​ថា​ ​ហេ​តុ​អ្វី​ ​ឆៃ​​លី​ ​ដា​ឡែ​ន​ ​ស្លៀ​ក​ពា​ក់​ស៊ិ​ច​ស៊ី​នៅ​ ​ស​ហ​រ​ដ្ឋ​អា​ម៉េរិក​​ ស៊ិ​ច​ស៊ី​មិ​ន​សូ​វ​ខ្លាំង​​ផ​ង​ ​ត្រូ​វ​បា​ន​ក្រ​សួ​ង ​និ​ង​ទូ​រ​ទស្ស​ន៍​ បិ​ទ​មិ​ន​អោ​យ​ ចេ​​ញមុ​ខ​រ​​យៈពេ​​ល​៣ឆ្នាំ​ ​!​ ​» តារា​រូបនេះ ​បានបន្តថា«ចំណែក​ដេនី ខ្វាន់ និងតារាស៊ិចស៊ី​ នារីមួយចំនួន ស្លៀកពាក់ស៊ិចស៊ី ក្នុងប្រទេសកម្ពុជា ស្ទើរនិងស្រាតអស់ ពីខ្លួន បង្ហោះពេញ បណ្តាញសង្គម ព័ត៌មានចុះព្រោងព្រាត តែបែជាគ្មាន ក្រសួង ឬទូរទស្សន៍ណា ហាមប្រាមទៅវិញ» ។

ទាក់ទងបញ្ហានេះ អ៊ឹម ជីវ៉ា បានប្រាប់ LookingToday ឲ្យដឹងថា «រឿ​ង​នេះ​ ​ខ្ញុំ​បា​ន​​​សួ​រ​​​​ទៅ​កាន់​ ​​ឆៃ​ ​លី​ដា​ឡែ​ន​ ​ដោ​យ​អ្ន​ក​នា​ង​ ​ដា​ឡែ​ន​ឆ្លើ​យ​ថា​ ​ក្រ​សួ​ង ​ធ្វើ​នេះ​ហា​ក់​បី​​ ដូ​ច​មិ​ន​ស្មើ​ភា​ព​សោះ​ ​​ខ្ញុំ​មា​ន​អា​រ​ម្ម​ណ៍ ​អ​ន់​ចិ​ត្ត​​ដែ​រ​រ​យៈ​ពេ​ល​៣​ឆ្នាំ ​ដែ​ល​គេ​បិ​ទ​ មិ​​ន​អោ​យ​ឡើ​ង​ ក​ម្ម​វិ​ធី​អ្វី​សោះ​ ធ្វើ​អោ​យ​ខ្ញុំ​ធ្លា​ក់​ដ​ល់​ចំ​ណុ​ច​​​សូ​ន្យ​ ​តែ​ខ្ញុំ​នៅ​តែ​ប​ន់​ព្រះ​ អោ​យ​ជួ​យ​នា​ងខ្ញុំ​ ​​ព្រោះ​គ្រួ​សា​រទាំ​ង​មូ​ល ​​គឺ​ខ្ញុំ​ជា​អ្ន​ក​​រ៉ា​ប់​រង​ ​តើ​មា​ន​អ្ន​ក​ណា​ ដែ​ល​យ​​ល់ ពី​​អា​រ​ម្មណ៍​​មួ​យ​នេះ​ ​!​ »។​

​អ៊ឹ​ម ​ជី​វ៉ា​ ​បា​ន​ពាំ​នាំ​ ​ស​ម្តី ​ឆៃ​លី​ ​ដា​ឡែ​ន​ ​ប​ន្ត​ថា​​«​​សូម​​និយា​យ​ តែ​ប៉ុ​​ណ្ណឹ​ង​បា​ន​ហើ​យ​ បើខ្ញុំ​​និ​យា​យ​ទៀ​ត ​នាំ​តែ​តា​រា​ស៊ិ​ច​ស៊ី​ មួ​យ​ចំ​នួ​ន​ថា ​ខ្ញុំ​ច្រ​ណែ​ន​គេ ​​»។ ​ ចំ​ណែ​ក​ព​ល​រ​ដ្ឋ​ នៅ​អា​ហរ​ដ្ឋ​អា​ម៉េរិក​​ ដើម​​កំណើ​ត​ខ្មែ​រ ​លោ​ក​ ដេ​វិ​ត​ ​ផ​ល​ ​ក៏​មា​ន​ប្រ​តិ​ក​ម្ម​ខ្លាំ​ង​ដែ​រ​ ​ដោ​យ​លោ​ក​និ​យា​យ​ថា​ ​តា​រា​ខ្មែ​រ​ឥ​ឡូ​វ​ស៊ិ​ច​ស៊ី​សា​ហា​វ​ជា​ង​ តា​រា​រ​ប​ស់​ អា​គាំ​ង​​ទៀត​​ មើ​ល​យូ​រ​​ៗ​ទៅ​ ដូ​ច​ម៉េ​ច​មិ​ន​ដឹ​ង​ទេ​ ​ស៊ិ​ច​ស៊ី​ជ្រុល ​​ស្ទើ​រ​ស្រា​ត​ទៅ​ហើយ​ ​​ខ្ញំ​ឆ្ង​ល់​ដ​ល់​ហើ​យ !៕​​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]