រតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងកាលពីវេលាម៉ោង៩ និង ១០នាទីព្រឹកថ្ងៃ ទី ២២ខែសីហា ឆ្នាំ២០១២ រវាងរថយន្តតូយ៉ូតាមួយបាំងកន្លះ និងម៉ូតូហុងដាសេ១២៥តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់អ្វីឡើយ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចផ្លូវបំបែកជា៤ទល់មុខកន្លែង លាងរថយន្តមហា សាល ស្ថិតក្នុងភូមិ ១សង្កាត់ឡាបានសៀក ក្រុង បានលុងខេត្តរតនគិរី ។ដោយសារតែ រថយន្ត និងម៉ូតូ ធ្វើដំណើរ ស្រប គ្នាក្នុងទិសដៅពីកើត ទៅលិចដល់ត្រង់ ផ្លូវបំបែបជា៤ រថយន្តជាន់ហ្វាំ្រងបត់ឡើង ឆ្វេង ចំណែកឯអ្នកបើក ម៉ូតូ ដែលមានទិសដៅស្របគ្នា វ៉ាក់អើ បត់ជាន់ហ្រ្វាំងម៉ូតូ បោកដួល រអិលចូលក្រោមរថយន្តតែម្តង។

ប្រភពព័ត៌មានពីសមត្ថកិច្ចពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា រថយន្តគ្រោះថ្នាក់ខាងលើ  ម៉ាក តូយ៉ូតាពណ៌ទឹក ប៊ិចពាក់ស្លាកលេខ ភ្នំពេញ2I-3353បើកបរដោយឈ្មោះលុយហួត ហៅ តាពន្លក អាយុ ៥០ ឆ្នាំមុខរបរ ថៅកែ ហាងខារ៉ាអូខេ ពន្លកថ្មី ស្នាកនៅ ភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែកឯអ្នកបើក បរម៉ូតូ ម៉ាក ហុងដា សេ១២៥ពណ៌ ខ្មៅពាក់ស្លាកលេខ1A-0377ឈ្មោះ ទិត្យ សំណាង អាយុ៣០ឆ្នាំ មុខរបរលក់ ចំណី សត្វ ស្នាកនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុង បានលុង ខេត្តរតនគិរី ហើយរវាងរថយន្តនិងម៉ូតូ គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានការខូចខាតបន្តិច បន្ទួច។ សមត្ថកិច្ចខាងលើបានបន្ត ឲ្យដឹងថា ក្រោយធ្វើការ វាស់វែងគំនូស ផ្លូវរួចភាគីទាំងពីរ ខាងលើ សម្រុះសម្រួលគ្នា នៅកន្លែងកើតហេតុ មិនត្រូវគ្នា រួចមកសមត្ថកិច្ច បាននាំយករថយន្តនិងម៉ូតូដែល បង្កគ្រោះថ្នាក់ខាងលើ បញ្ជូនមករក្សា ទុកនៅស្នងការនគរបាលខេត្ត រង់ចាំធ្វើ ការ ដោះស្រាយ ពេលក្រោយទៀត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]