ភ្នំពេញ៖ បន្ទាប់ពីបញ្ចេញខ្សែវីដេអូ MV បទចម្រៀង «Love Is Singular» ទទួលបានជោគជ័យ យ៉ាងខ្លាំង ដោយមានអ្នកចុចមើល រហូតដល់ទៅ ជិត១លានដងរួចមក តារាចម្រៀងវ័យក្មេង សម្លេងពិរោះ ថេណា បានបន្ត ចេញបទចម្រៀង Original Song មិនចម្លងពីបរទេស មួយបទទៀត មានចំណងជើងថា «Swinger»។

រូបភាព៖ តារាចម្រៀងវ័យក្មេង ថេណា (ប្រភពរូបភាព៖ ហ្វេសប៊ុក Tena - ថេណា)

បទចម្រៀង «Swinger» នេះដែរ ត្រូវបានតារាចម្រៀង ដែលមានរូបរាង ខ្ពស់សង្ហារូបនេះ ប្រាប់ឲ្យដឹង នៅលើទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា អត្ថន័យនៃបទចម្រៀងមួយនេះ គឺសំដៅទៅលើ មនុស្សសាវ៉ា មានស្នេហាច្រើន ក្នុងពេលតែមួយ ដោយមានការច្រៀង លាយលំជាមួយនឹង ការរ៉េបដ៏អស្ចារ្យ ខុសពីបទចម្រៀងមុនៗ ដែលតែងតែ ចម្រៀងបែបកំសត់ និងមនោសញ្ចេតនា។

គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយបទនេះ ត្រូវបានតារាចម្រៀង ថេណា បញ្ចេញ កាលពីថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយបង្ហោះទៅលើ គេហទំព័រ YouTube ហើយមានអ្នកចុចមើល រហូតដល់ទៅ ជិត ៣ម៉ឺនដងឯណោះ ក្នុងរយៈពេល ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។

តោះ! ទៅស្តាប់បទ Swinger របស់ ថេណា ទាំងអស់គ្នា៖

ប្រភព៖ YouTube

ចំណាប់អារម្មណ៍ខ្មែរឡូត

បន្ទាប់ពីទទួលបាន ភាពជោគជ័យ ទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យ ដូចជាបទ «Love Is Singular» , «លួចស្នេហ៍ដួងច័ន្ទ» និង «First Lady» ជាដើមរួចមក តារាចម្រៀងវ័យក្មេង សម្លេងពិរោះស្រទន់ ថេណា បានបន្តចេញ Original Song ថ្មី មួយបទមានចំណងជើងថា «ផ្លូវ» ខណៈអត្ថន័យ ពិតជាកំសត់។

បទចម្រៀងមានចំណងជើងថា «ផ្លូវ» នេះ ទើបតែត្រូវតារាចម្រៀង ថេណា បញ្ចេញ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមេសា ម្សិលមិញ តែប៉ុណ្ណោះ ដោយបានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័រ YouTube ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាពិសេសគឺ ត្រូវចិត្តយុវវ័យតែម្តង ហើយក៏នាំគ្នា ធ្វើការចែកចាយបន្ត ជាច្រើនទៀតផង។

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមទាំងនោះ ក៏បានបញ្ចេញមតិ កោតសរសើរ ចំពោះតារាចម្រៀង ថេណា បន្ទាប់ពីពួកគេ បានស្តាប់នូវបទចម្រៀង Original Song បែបមនោសញ្ចេតនា ដ៏អន្លង់អន្លោច និងកំសត់នោះរួច៕

គួររំលឹកឲ្យដឹងផងដែរថា កាលពីថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ តារាចម្រៀងវ័យក្មេង សម្លេងពិរោះស្រទន់ ថេណា បានបញ្ចេញ ​វីដេអូចម្រៀង Full MV បទ «Love Is Singular» ដែលជាបទចម្រៀង កំពុងទទួលការពេញនិយមយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះ។

បទចម្រៀង «Love Is Singular» បានបញ្ចេញដំបូង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ និង បានបង្ហោះ ទៅលើគេហទំព័រ YouTube ដោយទទួលបាន ចំនួនទស្សនារហូតដល់ជិត ១ លានដងឯណោះ។

យ៉ាងណាមិញ បទចម្រៀង «Love Is Singular» ដ៏ដូចជាបទចម្រៀងដទៃជាច្រើនទៀត របស់តារាចម្រៀងវ័យក្មេង ថេណា គឺសុទ្ធសឹងតែទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់យុវវ័យ ដូចជាបទ «លួចស្នេហ៍ដួងច័ន្ទ» និង «First Lady» ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]