ចិន៖ ក្រុមជម្រើសជាតិបាល់ទាត់នៃប្រទេសចិន ចង់ក្លាយជាស្តេចបាល់ទាត់ពិភពលោកឲ្យបានមុនឆ្នាំ ២០៥០ និងមានគោលបំណងអភិវឌ្ឍន៍ក្រុមជម្រើសជាតិខ្លួន ឲ្យឈ្នះនូវពានរង្វាន់ពិភពលោក (World Cup) នៅថ្ងៃណាមួយ។

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ដែលជាអ្នកស្រលាញ់កីឡាបាល់ទាត់ បានអះអាងថា គាត់ចង់ឲ្យប្រទេសរបស់គាត់មានយ៉ាងហើចណាស់ ២០,០០០ មជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់ និង ៧០,០០០ កីឡដ្ឋានបាល់ទាត់នៅក្នុងស្រុក នៅឆ្នាំ ២០២០។

ចំណែកឯអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Svan-Goran Eriksson ដែលឥឡូវនេះជាគ្រូបង្វឹករបស់ក្រុម Shanghai SIPG ដែលជាក្រុមបាល់ទាត់ក្នុងលីកកំពូលរបស់ចិន បានអះអាងថា ក្រុមជម្រើសជាតិចិន នឹងក្លាយជាជើងឯកបាល់ទាត់ពិភពលោក នាពេល២០ឆ្នាំខាងមុខនេះ។

តើអ្នកណាដែលអាចធ្វើឲ្យចក្ខុវិស័យរបស់លោកប្រធានាធិបតី ក្លាយជាការពិតបាន? តើពួកគេរៀបចំ និងបង្កើតវា ឲ្យក្លាយជាការពិតបានយ៉ាងដូចម្តេច? រង់ចាំតាមដានទាំងអស់គ្នា!

រូបភាព៖ ក្រុមបាល់ទាត់ជំរើសជាតិចិន
រូបភាព៖ លោកប្រធានាធិបតី Xi Jinping ដែលជាអ្នកស្រលាញ់កីឡាបាល់ទាត់

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]