ភ្នំពេញ៖ ស្រ្ដីជនជាតិចិនដ៏ស្រស់ស្អាតម្នាក់ បើករថយន្ដ Highlander តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដោយឲ្យរថយន្ដខ្ទេចមុខ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្ដបង្កពាក់ស្លាកលេខភ្នំពេញ 2W-0246 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ស្ដុបសន្ធម៉ុកក៏បានជ្រុលទៅ បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត តែអ្នកបើកបរពុំមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០១៤ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ខណៈបុរសម្នាក់ ស្រវឹងស្រាបានបើកបរ រថយន្ត យ៉ាងលឿន ហើយបានរេចង្កូត រថយន្ត បុកក្បាលថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ ហើយរថយន្ត ក្រឡាប់ ៣-៤ត្រឡប់ រងការខូចខាតទាំងស្រុង ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ ២ មុខខារ៉ាអូខេ ១៦៨ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ។

សាក្សីដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ដ៏គួរ តក់ស្លុតកើតឡើង នេះ គឺគេសង្កេតឃើញ រថយន្តមួយគ្រឿង ម៉ាក ស៊ីអ័រវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A-6958 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ ២ ទិសដៅ ពីជើងទៅត្បូង គឺពីភ្នំពេញឆ្ពោះ ទៅក្រុងតាខ្មៅ ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុច មុខខារ៉ាអូខេ១៦៨ ទំនង បុរសអ្នកបើកបរ មិន ជួបហេតុការណ៍អ្វី បានជារថយន្តរេចង្កូត បុកក្បាលថ្មពុំចែកទ្រូងផ្លូវ ទាំងកម្រោលតែម្តង បណ្តាលឲ្យ របាំងថ្ម២កង់ ត្រូវបាក់បែក និងរថយន្តបានក្រឡាប់ ៣-៤ត្រឡប់ រងការខូចខាតទាំងស្រុង ។ ចំណែកបុរស ជាអ្នកបើកបរ រថយន្តត្រូវរងរបួសបែកក្បាល នឹងបែកមាត់បន្តិចប៉ុណ្តោះ ហើយវាជា សំណាងល្អ មួយដែលរថយន្តក្រឡាប់ រហូតដល់ទៅ៣ត្រឡប់ តែអ្នកបើកបររងរបួសស្រាល។

នគរបាលចរាចរណ៍ ខណ្ឌមានជ័យដែលចុះ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា បានបញ្ជាក់ថាអ្នកបើក បររថយន្តបង្កហេតុ រងរបួសស្រាល គឺដោយសារនៅក្នុង ផ្ទុះពោងការពារសុវត្ថិភាព ទើបអាចការពារមិន ឲ្យអ្នកបើកបរ រងធ្ងន់ធ្ងរ។ ជាពិសេសករណីគ្រោះថ្នាក់នេះ បង្កឡើងដោយសារ បុរសខាងលើស្រវឹង នឹងបើកបរលឿន មិនគោរពច្បាប់ចរាចរណ៍ ទើបបង្កឲ្យមានករណី ចរាចរណ៍ខាងលើ កើតឡើងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ នឹងទ្រព្យ សម្បត្តិខ្លួនឯង បែបនេះតែម្តងទៅ ហើយបុរសខាងលើឈ្មោះ ទូច ភ័ត្រា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាមន្រ្តីរាជការ ។

គួរបញ្ជាក់ថា ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ នឹងនគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានសហការជាមួយ នគរបាលចុះ អន្តរាគមន៍ វាស់វែងស្ទូច យករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោករាជធានី ភ្នំពេញ រង់ចាំដោះស្រាយ តាមច្បាប់ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]