ខេត្ត​​កំពត ៖ ​ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន មិន​គោរព​ច្បាប់​​ចរាចរណ៍ ​ជា​​ពិសេស​បងប្អូន​​ជាអ្នក​បើក​​រថយ​ន្ត​​ដឹក​អ្នក​ដំណើរ​ ​ត្រូវ​តែ​​មាន​​ការ​ប្រុង​​ប្រ​យ័ត្ន​ឱ្យបាន​​​ខ្ពស់​​បំផុត ពីព្រោះ​អាយុជីវិត​អ្នក​​ជិះ​​រាប់​សិប​នាក់​បាន​ផ្ញើ​​ទៅ​លើ​​អ្នកបើកបរ​តែ​ម្នាក់​គត់ ​ដូច្នេះ​​ កុំ​យក​ជីវិត​គេ​ទៅ​លេងសើចឱ្យ​​សោះ​ គឺ​ត្រូវ​គោរពច្បាប់​ចរាចរណ៍​ជាចម្បង ​។

ជាក់ស្តែង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​កើតឡើង​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ​(កំពត-​ព្រះ​ស៊ី​ហ​នុ) ​ត្រង់​ចំណុច​​ភូមិ​ទទឹ​ងថ្ងៃ ឃុំ​​បឹង​​ទូក ស្រុក​​ទឹកឈូ កាលពី​វេលា​ម៉ោង​០២រសៀល​​ថ្ងៃ​ទី​០៦ ឧសភា​ ២០១៦ ដែល​បង្ក​ឡើង​​ដោយ​រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង​ចំនួន​២​គ្រឿង​ បើក​​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​​គ្នា​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​​ ក្រោយម​ក​​បណ្តាល​ឱ្យ​​ឆ្លងចរន្ត​ភ្លើង​​ឆេះ​យ៉ាង​ស​ន្ធោស​ន្ធៅ​ខូច​ខាត​អស់​​រថយន្ត​ទាំង២​គ្រឿង​ ​។

រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​​ខាងលើនេះ​ ​ត្រូវ​បាន​នគរបាល​ចរាចរ​ការិយាល័យ​ផ្លូវគោក​​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​​ដឹងថា ​ក្នុង​​ពេល​​​កើត​ហេតុ ​មេឃ​​កំពុង​មាន​​ភ្លៀង​ធ្លាក់ និងមាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​​ដឹក​អ្នកដំណើរ​២​គ្រឿង ដោយ​មួយ​គ្រឿង​ ពណ៌​លឿង​ គ្មាន​ស្លាក​លេខ​ ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត តែ​ពុំ​ដឹង​ថា​ មាន​ផ្ទុក​អ្នកដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ ។

រីឯ​មួយ​គ្រឿង​ទៀត ​ពណ៌​ទឹកប្រាក់​ពាក់​​ស្លាក​លេខ​ព្រះ​សី​ហ​នុ​2A-5361 មាន​​ផ្ទុក​អ្នកដំណើរ​ចំនួន​៩​នាក់​ ទាំង​អ្នកបើកបរ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង បាន​រេ​ចង្កូតម​ក​បុក​ខាងស្តាំ​រថយន្ត​ពណ៌​ទឹកប្រាក់​​ពេញទំហឹង ​បណ្តាល​ឱ្យ​​បែក​ផ្កាភ្លើង​ ។ មួយសន្ទុះ​ក្រោយមក​​ ក៏ចេញជា​អណ្តាតភ្លើង​ឆេះ​​តែ​ម្តង រីឯ​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​​៩​នាក់​បាន​រង​របួស​ស្រាល​៥​នាក់ (ស្រី​១នាក់​) ។

សមត្ថកិច្ច​ឱ្យ​​ដឹង​ទៀតថា ដំបូង​ឆេះ​តែ​រថយន្ត​១គ្រឿង​ទេ តែដោយសារ​​រថយន្ត​ទាំង២​ ក្រោយ​ពី​ជួប​ហេតុ​ការណ៍​​នៅ​មិន​ឃ្លាត​ពី​គ្នា​ប៉ុន្មាន​នោះ ​ទើប​ឆេះ​ទាំង​ពីរ​គ្រឿង​តែ​ម្ត​ង​ ។

ទោះបី​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទៅ​ជួយ​អន្តរាគមន៍ពន្លត់ ​ក៏​​មិន​ទាន់​ផង​ ត្រូវ​ឆេះ​អស់ស្ទើរ​​ទាំង​២​គ្រឿង​ ។ ចំណែក​​ជន​រង​គ្រោះ ​និង​ឈ្មោះ​ម្ចាស់​រថយន្ត​សមត្ថកិច្ច​មិន​ទាន់​បាន​ដកស្រង់​​ទេ ៕

រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​៩​ និង​៣០​យប់​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ​​ក្នុងភូមិ​ស្រះសង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ សោកនាដកម្ម​នៅ​ក្នុង​គ្រួសារ​មួយ ដែល​បាន​ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​បាន​​ស្លាប់​​យ៉ាង​អាណោច​អ​ធ័​ម ចំណែក​បុរស​ជា​ប្ដីបាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​ពេទ្យ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​ ។

​ជន​រង​គ្រោះ​ទាំងនោះ​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ធុន​យក្ស​ម៉ាក​ហ៊ី​ណូ​១​គ្រឿង​ទៀត ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង ក្នុង​ពេល​កំពុង​បើកបរ​ច្រាស់​គ្នា បណ្ដាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡាខ្ទេច​ទាំងស្រុង ​ក្លាយជា​ដែក​អេ​ត​ចាយ និង​បានកៀបជន​រង​គ្រោះ​ខាងលើ​ជាប់ និង​ប្រើ​ពេល​យ៉ាង​យូរ ទើប​គាស់​យក​ចេញ​​​រួច​ ។

ជន​រង​គ្រោះ​ខាងលើ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះយិ​ន បុប្ផា អាយុ​២៦​ឆ្នាំ និង​កូនស្រី​ស្លាប់​​​ឈ្មោះនី ​អាយុ​៥​ឆ្នាំ ចំណែក​បុរស​ជា​ប្ដី ​និង​ជា​អ្នកបើកបរ​រថយន្តឈ្មោះខៀវ រិ​ទ្ធី​ពិសិដ្ឋ អាយុ​២៩​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​បំផុត​អ្នក​ទាំងអស់​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ខ្នារ​តាន​ង ឃុំ​ស្វាយ​រំពេរ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ​ជិះ​រថយន្តម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា១​គ្រឿង​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D-1060 ចំណែក​រថយន្ត​បង្ក​ធុន​យក្ស​ម៉ាក ហ៊ី​ណូ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-2811​ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ ៕

រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]