ប៉ាគីស្ថាន៖ វាជារឿងចម្លែកមួយ ដែលកម្រនឹងមាន នៅលើពិភពលោកយើងនេះ ដោយមានបងប្អូនប្រុស២នាក់ មានអាការៈដ៏ប្លែកម្យ៉ាង ខុសពីក្មេងដទៃ ដោយសារថា ពួកគេនឹងមិនអាច កម្រើកគ្រប់អវៈយវៈបានទាំងអស់ រៀងរាល់ពេលដែល ព្រះអាទិត្យលិចបាត់ទៅ ហើយរឿងនេះផងដែរ កំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បងប្អូនប្រុសទាំង២នាក់ ដែលមានអាការៈចម្លែក និងកម្រមានបំផុត នៅលើពិភពលោកយើងនេះ មានឈ្មោះ Abdul Rasheed អាយុ៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ Shoaib Ahmed អាយុ១៣ឆ្នាំ ពួកគេរស់នៅជាមួយនឹងឪពុកម្តាយ ក្នុងប្រទេសប៉ាគីស្ថាន។ អំឡុងពេលព្រឹក និងថ្ងៃ Abdul និង Shoaib អាចរត់លេង សើចសប្បាយ និងមានសកម្មភាព ដូចក្មេងៗដទៃទៀតអញ្ចឹងដែរ តែនៅពេលដែល ព្រះអាទិត្យលិចពេលណា ក្មេងប្រុសទាំង២នេះ បានចាប់ផ្តើមមានស្ថានភាពជាមនុស្សរុក្ខជាតិ ពោលគឺមិនអាចកម្រើក ដៃជើង និងអវៈយវៈត្រង់ណាទាំងអស់ ហើយព្រមទាំងមិនអាចនិយាយស្តី បានទៀតផង។

ជាមួយគ្នានេះផងដែរ ឪពុកម្តាយរបស់ ក្មេងប្រុសទាំង២នេះ បានអះអាងថា កូនប្រុសទាំង២របស់គាត់ គឺទទួលកម្លាំងបានមកពីពន្លឺព្រះអាទិត្យ ដូច្នេះហើយនៅពេលណា ដែលព្រះអាទិត្យលិចបាត់ នោះពួកគេនឹងគ្មានកម្លាំង ដើម្បីកម្រើក ឬធ្វើចលនាអ្វីឡើយ តែការអះអាងនេះ មិនអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវ ជឿជាក់បាននោះទេ។ 

មួយវិញទៀតបានឲ្យដឹងថា ឪពុកម្ដាយរបស់ក្មេងប្រុសទាំងពីរនាក់នេះ គឺជាបងប្អូនជីដូនមួយនឹងគ្នា ដែលកូន២ ក្នុងចំណោមកូន៦នាក់ របស់ពួកគាត់​បានស្លាប់ទាំងវ័យក្មេង ហើយកូន ២នាក់ទៀតរបស់ពួកគាត់ មិនមានបញ្ហាអ្វីនោះទេ។

ក្មេងប្រុសទាំង២ មិនអាចកម្រើក និងមានចលនា រាល់ពេលដែល ព្រះអាទិត្យលិចបាត់ទៅ
ក្មេងប្រុសទាំង២ មិនអាចកម្រើក និងមានចលនា រាល់ពេលដែល ព្រះអាទិត្យលិចបាត់ទៅ

ទាក់ទិននឹងអាការៈចម្លែក របស់ក្មេងប្រុសទាំង២នេះ បានធ្វើឲ្យគ្រូពេទ្យជាច្រើននាក់ ទាល់គំនិត ក៏ព្រោះតែពួកគេ មិនបានដឹងថាតើ វាបណ្តាលមកពីអ្វីឲ្យពិតប្រាកដ។ លោក Javed Akram សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រពេទ្យ របស់ប្រទេស ប៉ាគីស្ថាន ដែលជាអ្នកទទួលខុសត្រូវ ព្យាបាលលើក្មេងប្រុស ទាំង២នោះ បានប្រាប់ឲ្យដឹងថា “ពួកយើងទទួលស្គាល់ថា ករណីនេះគឺជាការប្រកួតដ៏ធំមួយ ព្រោះថានេះគឺជាអាការៈដ៏ចម្លែក ព្រមទាំងកម្រនឹងមាន នៅលើពិភពលោកនេះ។ ក្រុមគ្រូពេទ្យរបស់យើង កំពុងធ្វើតេស្ត ដើម្បីរកមូលហេតុនានា ដែលទាក់ទងទៅនឹង ស្ថានភាពដែល ក្មេងទាំង២នេះ អាចមានចលនាប្រក្រតី នៅពេលថ្ងៃ តែគ្មាននៅពេល ព្រះអាទិត្យលិច”។

លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា “ពេលនេះក្រុមអ្នកស្រាវជ្រាវ កំពុងប្រមូលនូវ កំទេចដី ធូលី និងយកគំរូខ្យល់ ពីទីតាំងក្បែរៗ ផ្ទះរបស់គ្រួសារនោះ ដើម្បីយកទៅពិសោធន៍ ហើយយើងសង្ឃឹមថា នឹងអាចរកឃើញតម្រុយណាមួយ នាពេលឆាប់ៗនេះ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាករណីដ៏ចម្លែកមួយ ដែលយើងភាគច្រើន មិនធ្លាប់នឹងបាន ឮពីមុនមកឡើយ ហើយករណីនេះផងដែរ ក៏កំពុងតែទាក់ទាញ ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន ក្នុងការស្វែងរកនូវចម្លើយ អំពីមូលហេតុដែលបង្កឲ្យមាន ស្ថានភាពមិនប្រក្រតី បែបនេះ៕ 

សកម្មភាពប្រក្រតី របស់ក្មេងប្រុសទាំង២ ពេលព្រះអាទិត្យរះ
សកម្មភាពប្រក្រតី របស់ក្មេងប្រុសទាំង២ ពេលព្រះអាទិត្យរះ
លោកសាស្ត្រាចារ្យ Javed Akram កំពុងពិនិត្យមើល ស្ថានភាពក្មេងប្រុសទាំង២

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]