កូរ៉េខាងត្បូង៖ ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណែត នៅប្រទេសកូរ៉េជាច្រើន គឺកំពុងតែមានភាពងឿយឆ្ងល់ ចំពោះឧបករណ៍ចម្លែកមួយនេះ ដែលមានបុរសជនជាតិកូរ៉េម្នាក់ បានថតនូវរូបភាពវត្ថុចំឡែកមួយ ដែលគាត់បានប្រទះឃើញដោយចៃដន្យ នៅក្នុងបន្ទប់គេងប្អូនស្រីរបស់គាត់ ទើបគាត់បានបង្ហោះរូបភាពទាំងប៉ុន្មានសន្លឹកនេះ ទៅលើបណ្តាញសង្គម ដើម្បីចង់ដឹងថា តើ តាមពិតទៅឧបករណ៍នេះ គឺជាឧបករណ៍អ្វី?។

ជាការពិតណាស់ បើប្រិយមិត្តមើលទៅកាន់ឧបករណ៍មួយនេះទៅ គឺវាស្រដៀងនឹង វត្ថុអ្វីម៉្យាងណាស់មែនទេ ដោយហេតុនេះហើយទើបធ្វើឲ្យ បងប្រុសរបស់នាងយល់ថា ប្រហែលជានាងបានប្រើឧបករណ៍នេះធ្វើអ្វីកខ្វក់ៗ នៅពេលដែលនាងសម្ងំនៅក្នុង បន្ទប់តែម្នាក់ឯងហើយមើលទៅ។ ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីមួយរយៈក្រោយមក ទើបគាត់បានដឹងច្បាស់ថា តាមពិតទៅឧបករណ៍មួយនេះមិនមែនដូចអ្វីដែល គាត់បានគិតកខ្វក់ទៅលើប្អូនស្រីរបស់គាត់ទេ គឺវត្ថុនេះគេទុកសំរាប់ម៉ាស្សា នៅលើផ្ទៃមុខ ដើម្បីកាត់បន្ថយភាពតានតឹង និងជួយឲ្យផ្ទៃមុខមានលក្ខណៈ តូចជាងមុន រាងអក្សរ V តែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ឧបករណ៍មួយនេះ គឺអាចប្រើប្រាស់បានមិនថាតែ យុវវ័យនោះទេ សូម្បីតែមនុស្សចាស់ក៏អាចប្រើបានដូចគ្នា ព្រោះថាឧបករណ៍មួយនេះ គឺវាផ្តល់អត្ថប្រយោជន៍បានយ៉ាងច្រើន ដល់អ្នកប្រើប្រាស់ ដូចជា បើចំពោះមនុស្សចាស់ គឺវាអាចជួយបន្ធឹងស្បែកមុខកាត់បន្ថយភាពជ្រៀវជ្រួញ និងធ្វើឲ្យស្បែកមុខមានភាពស្រស់ស្រាយ មានសុខភាពល្អ បើចំពោះយុវវ័យវិញ គឺជួយឲ្យធ្វើឲ្យទម្រង់មុខមានភាពស្រស់ស្អាត V-Shape និងជួយឲ្យសុខភាពស្បែកមុខរបស់អ្នកមានភាពល្អប្រសើរ ព្រមទាំងស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹងបានច្រើនថែមទៀតផង៕

ប្រភព៖ Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

ជាការពិតណាស់ ខាងលើនេះគឺជាឧបករណ៍ម៉ាស្សាទៅលើផ្ទៃមុខ ដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកមើលរបៀបឬវិធីសាស្រ្ត ក្នុងការបំបាត់ភាពឈឺចាប់ ត្រឹមកញ្ចឹងក និងខ្នង ដោយប្រើដុំទឹកកកវិញម្តង។ ដោយការឈឺចាប់ទាំងនេះ អាចកើតឡើង ដោយសារកត្តាជាច្រើន រួមបញ្ចូល ទាំងការធ្វើចលនាភ្លាមៗ ការរងរបួសដោយសារការហាត់កីឡា​ ឬការលើករបស់ធ្ងន់ៗជាដើម។

ជាមួយគ្នានេះដែរ ការម៉ាស្សាដោយដុំទឹកកក ពិតជាមានប្រសិទ្ធិភាពខ្លាំង ចំពោះការឈឺចាប់នៅត្រង់ខ្នង ដែល អមដោយការរលាកនោះ។ ហើយជាទូទៅ ការម៉ាស្សាដោយទឹកកកនេះ មានប្រយោជន៍បំផុតក្នុងរយៈពេល ៤៨ម៉ោងដំបូង បន្ទាប់ពីមានការរបួស ដោយវាជួយកាត់បន្ថយការរលាក ហើម និងជួយបំបាត់ការឈឺចាប់ភ្លាមៗ បានថែមទៀតផង។

ការណែនាំ៖

1. ធ្វើការម៉ាស្សា​ ត្រង់កន្លែងដែលឈឺចាប់ ជាចលនារង្វង់ ប្រហែល ៥នាទី និងធ្វើឲ្យបាន ៥ដងក្នុងមួយថ្ងៃ។

2. យកដុំទឹកកកនោះ ម៉ាស្សានៅត្រង់ខ្នង កន្លែងដែលមានអារម្មណ៍ថា ឈឺចាប់ ឲ្យបានប្រវែង ៦អ៊ិញ (ជាង ១៥ សង់ទីម៉ែត្រ)។

ចូរអ្នកកុំធ្វើការម៉ាស្សាទឹកកក ដោយផ្ទាល់នៅត្រង់ផ្នែកឆ្នឹង នៃឆ្អឹងខ្នង និងគួរតែរុំដុំទឹកកកនោះ ជាមួយក្រណាត់ ដែលស្អាតល្អ។

ចំពោះ ការម៉ាស្សាលើផ្ទៃមុខ៖ អ្នកអាចយកទឹកផ្លែឈើស្រស់ៗ ទៅដាក់ក្នុងថាសដាក់ទឹកកក ហើយយកវាទៅ ធ្វើឲ្យកក។ បន្ទាប់មកទៀត យកដុំទឹកកក ដែលធ្វើពីទឹកផ្លែឈើស្រស់ៗនោះ មកដុសលើមុខ វាអាចធ្វើឲ្យមុខ របស់អ្នកមើលទៅស្រស់ថ្លា និងមានពន្លឺចែងចាំងថែមទៀតផង។

ចំណាំ៖ មិនត្រូវប្រើដុំទឹកកក ច្រើនជាង ២ដុំនោះទេ ព្រោះការប្រើដុំទឹកកកច្រើន អាចបង្កឲ្យស្បែករបស់អ្នក រលាក ហើយម្យ៉ាងវិញទៀត ប្រសិនបើអ្នក ប្រើវាដោយផ្ទាល់ នោះវាអាចធ្វើឲ្យបែកសរសៃកាពីលែ (Capillary) ដែលនៅខាងក្រោមស្បែកនោះថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]