យល់ដឹង៖ អស់បញ្ហា ជាមួយការឈឺចាប់នៅត្រង់ ក និងខ្នង ដោយសារការម៉ាស្សាដោយទឹកកក ពិតជាមានប្រសិទ្ធិភាពខ្ពស់។


រូបតំណាង ការឈឺចាប់នៅត្រង់ ខ្នង

ការឈឺចាប់នៅឆ្អឹងខ្នង អាចកើតឡើង ដោយសារកត្តាជាច្រើន រួមបញ្ចូល ទាំងការធ្វើចលនាភ្លាមៗ ការរងរបួសដោយសារកីឡា​ ការលើករបស់ធ្ងន់ៗជាដើម។

ជាមួយគ្នានេះដែរ ការម៉ាស្សាដោយដុំទឹកកក ពិតជាមានប្រសិទ្ធិភាពខ្លាំង ចំពោះការឈឺចាប់នៅត្រង់ខ្នង ដែល អមដោយការរលាកនោះ។ ហើយជាទូទៅ ការម៉ាស្សាដោយទឹកកកនេះ មានប្រយោជន៍បំផុតក្នុងរយៈពេល ៤៨ម៉ោងដំបូង បន្ទាប់ពីមានការរបួស ដោយវាជួយកាត់បន្ថយការរលាក ហើម និងជួយបំបាត់ការឈឺចាប់ភ្លាមៗ បានថែមទៀតផង។

ការណែនាំ៖

1. ធ្វើការម៉ាស្សា​ ត្រង់កន្លែងដែលឈឺចាប់ ជាចលនារង្វង់ ប្រហែល ៥នាទី និងធ្វើឲ្យបាន ៥ដងក្នុងមួយថ្ងៃ។

2. យកដុំទឹកកកនោះ ម៉ាស្សានៅត្រង់ខ្នង កន្លែងដែលមានអារម្មណ៍ថា ឈឺចាប់ ឲ្យបានប្រវែង ៦អ៊ិញ (ជាង ១៥ សង់ទីម៉ែត្រ)។

ចូរអ្នកកុំធ្វើការម៉ាស្សាទឹកកក ដោយផ្ទាល់នៅត្រង់ផ្នែកឆ្នឹង នៃឆ្អឹងខ្នង និងគួរតែរុំដុំទឹកកកនោះ ជាមួយក្រណាត់ ដែលស្អាតល្អ។

ចំពោះ ការម៉ាស្សាលើផ្ទៃមុខ៖ អ្នកអាចយកទឹកផ្លែឈើស្រស់ៗ ទៅដាក់ក្នុងថាសដាក់ទឹកកក ហើយយកវាទៅ ធ្វើឲ្យកក។ បន្ទាប់មកទៀត យកដុំទឹកកក ដែលធ្វើពីទឹកផ្លែឈើស្រស់ៗនោះ មកដុសលើមុខ វាអាចធ្វើឲ្យមុខ របស់អ្នកមើលទៅស្រស់ថ្លា និងមានពន្លឺចែងចាំងថែមទៀតផង។

ចំណាំ៖ មិនត្រូវប្រើដុំទឹកកក ច្រើនជាង ២ដុំនោះទេ ព្រោះការប្រើដុំទឹកកកច្រើន អាចបង្កឲ្យស្បែករបស់អ្នក រលាក ហើយម្យ៉ាងវិញទៀត ប្រសិនបើអ្នក ប្រើវាដោយផ្ទាល់ នោះវាអាចធ្វើឲ្យបែកសរសៃកាពីលែ (Capillary) ដែលនៅខាងក្រោមស្បែកនោះថែមទៀតផង៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]