ខេត្តកណ្តាល ៖ ​​សាក​សព​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ មាន​​សភាព​ហើយ​​​រលួយស្អុយអសោច៍ទៅហើយ​ និង​​អាក្រាត​​កាយផង ដែល​ករណី​នេះ​ស​ង្ស័យ​​ថា ​ត្រូវ​បាន​គេ​រំលោភ​សម្លាប់ជា​ច្រើន​ថ្ងៃ​ ក៏​ត្រូវ​​អ្នក​​ដើរ​​រក​ឃ្មុំ​ប្រទះ​ឃើញ​ បង្កឱ្យ​ភ្ញាក់​ផ្អើល កាលពី​ម៉ោង​០១ ​និង​១០​នាទីរសៀល​ថ្ងៃ​ទី​៤ ឧសភា ស្ថិតនៅ​ក្នុង​ព្រៃចំណុច​មាត់​ប្រឡាយ​ខាងលិច​​ផ្លូវជាតិ​​លេខ​៦ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ​​ក្នុង​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ​

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​​ឱ្យ​ដឹង​ថា ​​ក្មេង​ស្រីរងគ្រោះ​​មាន​ឪពុក​ម្ដាយ​ ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ​បាយ័ន ​ក្នុង​ភូមិ​ក្រោម ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ។

មន្ត្រី​ដដែល​​​បន្ថែម​ទៀត​ថា ​កាលពី​វេលា​ម៉ោង៥​ និង​៣០នាទីល្ងាចថ្ងៃ​ទី​២២ មេ​សា ​កន្លងមក​ ក្មេង​ស្រី​រង​គ្រោះ​​បាន​បាត់​ពី​ផ្ទះ ​ដោយ​មិនដឹង​​មូលហេតុ ហើយ​ឪពុក​ម្ដាយ​​បាន​ពឹងពាក់​​ឱ្យ​អ្នក​ជិតខាង​​ជួយ​ដើរ​រក តែ​រក​មិនឃើញទេ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍ ព្រែក​អញ្ចាញ ។

កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួយ​រក តែ​នៅរក​មិនឃើញ កម្លាំង​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ រហូត​លុះ​ដល់​ថ្ងៃ​ទី​៤ ឧសភា ​វេលា​ម៉ោង​​០១ ​និង​៣០នាទី​រសៀល​ ក៏មាន​អ្នក​ដើរ​រក​ឃ្មុំ​​​ប្រទះ​ឃើញ​សាកសព​ ក្មេង​ស្រី​រង​គ្រោះ​​នៅ​ក្នុង​ ព្រៃ​ក្បែ​ប្រឡាយ ចម្ងាយ​ពី​ផ្លូវជាតិ ប្រមាណ​៣០០​ម៉ែត្រ ក៏​បាន​មក​ប្រាប់​អ្នក​ភូមិ​​ផ្អើល​ឆោឡោ ។

ភ្លាម​នោះ ​លោក​អធិកា​រ​បាន​បញ្ជា​ឱ្យ​​ កម្លាំង​ប៉ុស្តិ៍​ និង​ស្រុក ​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ហ៊ុម​ព័ទ្ធ ការពារ​កន្លែង​កើតហេតុ រង់ចាំ​កម្លាំង​ជំនាញ​ខេត្ត​ចុះ​មក​ពិនិត្យ​សាកសព​។​

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  សពនារីរងគ្រោះ ដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុង ទឹកព្រែក ក្រោយវត្តទួលកែវ ស្ថិតក្នុង ភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង០៧ និង៧០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកបាក់ ទទួលបាន ពាក្យបណ្តឹង ផ្ទាល់មាត់ ពីលោកយាយ ប៊ុន ងួន នៅភូមិ ព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានរាយការណ៍ថា បានបាត់កូនស្រី បង្កើត របស់ខ្លួនឈ្មោះឈិត អ៊ិតង៉ ជាមនុស្ស មាន សតិ មិនសូវគ្រប់ ។ លោកនាយប៉ុស្តិ៍ និងមន្ត្រីសហការជាមួយ អាជ្ញាធរភូមិ ព្រមជាមួយប្រជាពលរដ្ឋដើរ រុករករហូត ដល់វេលា ម៉ោង៧ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ទើបរកឃើញដេកស្លាប់ ក្នុងទឹកឋព្រែកក្រោយវត្តទួលកែវ ស្ថិតក្នុងភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។

តាមការសន្និដ្ឋានរបស់ កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ប្រហែលជាដើរវង្វេង ហើយខ្យល់គរ ដួល លង់ទឹកស្លាប់តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]