កំពង់ចាម៖ សពនារីរងគ្រោះ ដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុង ទឹកព្រែក ក្រោយវត្តទួលកែវ ស្ថិតក្នុង ភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង០៧ និង៧០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកបាក់ ទទួលបាន ពាក្យបណ្តឹង ផ្ទាល់មាត់ ពីលោកយាយ ប៊ុន ងួន នៅភូមិ ព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានរាយការណ៍ថា បានបាត់កូនស្រី បង្កើត របស់ខ្លួនឈ្មោះឈិត អ៊ិតង៉ ជាមនុស្ស មាន សតិ មិនសូវគ្រប់ ។ លោកនាយប៉ុស្តិ៍ និងមន្ត្រីសហការជាមួយ អាជ្ញាធរភូមិ ព្រមជាមួយប្រជាពលរដ្ឋដើរ រុករករហូត ដល់វេលា ម៉ោង៧ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ទើបរកឃើញដេកស្លាប់ ក្នុងទឹកឋព្រែកក្រោយវត្តទួលកែវ ស្ថិតក្នុងភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។

តាមការសន្និដ្ឋានរបស់ កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ប្រហែលជាដើរវង្វេង ហើយខ្យល់គរ ដួល លង់ទឹកស្លាប់តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]