បរទេស៖ កាលពីពេលថ្មីៗ កន្លងទៅនេះ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយអតីតជើងឯក បោកចំបាប់អូឡាំពិកម្នាក់ បានបើកឆាកប្រយុទ្ធគ្នា ជាមួយនឹង ប៉ូលិសចំនួន ៧នាក់ ដែលព្យាយាមឃាត់ខ្លួនគាត់ ពីបទផឹកស្រា ហើយបើកបរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អតីតកីឡាករ បោកចំបាប់ រូបនោះ មានឈ្មោះថា Vyacheslav Oliynyk ត្រូវបានប៉ូលិសព័ទ្ធចាប់ ដោយពួកគេប្រើប្រាស់ ស្ព្រាយបាញ់ផ្ទៃមុខ និងដំបងវាយ ទៅលើ Vyacheslav យ៉ាងចាស់ដៃ តែម្តង។

រូបភាព៖ អតីតជើងឯក បោកចំបាប់អូឡាំពិក កំពុងវាយតដៃ ជាមួយប៉ូលិស

ទោះបីជាយ៉ាងណា អតីតជើងឯកបោកចំបាប់ រូបនេះ ក៏បានបង្ហាញឲ្យឃើញថា សមត្ថភាពរបស់គាត់ នៅតែមាន ដោយវាយតដៃ ជាមួយនឹងប៉ូលិស ចំនួន ៧នាក់ ដោយមិនខ្លាចញញើតអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ អតីតជើងឯកបោកចំបាប់ ដែលបានឈ្នះមេដាយមាស ឲ្យប្រទេសអ៊ុយក្រែន នៅក្នុងព្រឹត្តិការណ៍ «1996 Atlanta Olympics» បានចេញទៅផឹកស៊ី ជប់លៀងថ្ងៃខួបកំណើត គំរប់៥០ឆ្នាំរបស់ខ្លួន ខណៈពេលត្រលប់មកវិញ ក៏ត្រូវប៉ូលិស ព្យាយាមឃាត់ខ្លួនតែម្តង ដោយសារតែ មានជាតិស្រវឹង នៅក្នុងខ្លួន។

យ៉ាងណាមិញ នៅក្នុងជម្លោះនោះ បានធ្វើឲ្យ Vyacheslav រងរបួសបែកមុខ ហូរឈាម ចេញមកយ៉ាងច្រើន បន្ទាប់ពីត្រូវប៉ុន្មានដំបង របស់ប៉ូលិស ប៉ុន្តែគាត់នៅតែមិនបញ្ឈប់ រហូតទាល់តែ មិត្តភក្តិរបស់គាត់ម្នាក់ មកដល់ប្រាប់គាត់ឲ្យឈប់ ព្រោះតែ កូនប្រុសរបស់ Vyacheslav កំពុងតែអង្គុយយំ នៅក្នុងរថយន្ត៕

តោះ! ទៅទស្សនាហេតុការណ៍នោះ ទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៣ ​ខែមេសា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ផឹកស៊ី​ស្រែក​ឡូឡា និង​លេង​គប់​ទឹក​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ មិន​ស្តាប់​ហើយ​ ថែម​ទាំង​ជេរ ​និង​រក​វាយ​សមត្ថកិច្ច​នគរបាល​ និង​វាយ​រថយន្ត​របស់​សមត្ថកិច្ច​ចំនួន​២​គ្រឿង ​បណ្តាល​ឲ្យ​កំ​ពិត ទើប​សមត្ថកិច្ច​បង្ខំចិត្ត​បង្ក្រាប​​។

​លោក​វរសេនីយ៍ត្រី ស៊ីវ សុ​ជាតិ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណបាន​ឲ្យ​ដឹង​ថា​ ​ក្រុម​ក្មេង​ទំនើង​ដែល​ត្រូវ​បាន​បង្ក្រាប​នោះ មាន​ចំនួន​១២​នា​ក់ មានស្រី​ម្នាក់ ។ ​

ក្រុម​ទាំងនេះ នៅ​ពេល​ដែល ពួក​គេ​បាន​លេង​គប់​ទឹក និង​ផឹកស៊ី​ហ៊ោកញ្ជ្រៀវ​ ធ្វើ​ឲ្យ​បាន​បង់​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​ រំខាន​ដល់​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ ទើបធ្វើអោយសមត្ថកិច្ច​បាន​ចុះ​ទៅ​អប់រំ ​ណែនាំ កុំ​ឲ្យ​ពួក​គេ​លេង​គប់​ទឹក ​និង​ផឹ​ស៊ី​ហ៊ោកញ្ជ្រៀវ ក្នុង​ពេល​នោះ ពួក​គេ​ថែម​ទាំង​មិន​ស្តាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច​ទេ ពួក​គេ​ថែម​ទាំង​ស្រែក​មក​លើ​សមត្ថកិច្ច និង​ខ្លះ​បាន​វាយ​រថយន្ត​របស់​សមត្ថកិច្ច ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​បណ្តាល​ឲ្យ​កំ​ពិត ។ ​

ដោយ​មើលឃើញ​ពី​ទ​ង្វើ​បែប​នេះ កងកម្លាំង​នគរបាល​ខេត្ត​បាន​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ ចាប់​ក្រុម​ក្មេង​ទំនើង​ចំនួន​១២​នាក់ យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ មក​សាកសួរ​។

លោក​អធិការ​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា​ ​ឆ្លង​តាម​ការ​សាកសួរ យើង​ស្រាវជ្រាវ​រក​ឃើញ​ជន​ដៃដល់​ ដែល​វា​យរថយន្ត​របស់​សមត្ថកិច្ច​ពេល​បំពេញ​ប្រតិបត្តិការ មានឈ្មោះ​ចាន់ ឡា​លី​ន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​ម្នាក់​ទៀត​ឈ្មោះ​បូរ ច័ន្ទ​រះ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ជា​ក្មេង​ញៀន​គ្រឿងញៀន ។

​ជន​ទាំង​២​នាក់នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ដោយ​ឡែក​ចំនួន​១០​នាក់​ទៀត​ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ហៅ​ឪពុក​ម្តាយ​និង​អាណាព្យាបាល​យកទៅ​អប់រំ​បន្ត ​៕​

រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]