(ភ្នំពេញ)៖ បុរសអ្នកលក់ធុរេនម្នាក់ បានយកកាំបិតដេញកាប់ កម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ ពេលចុះរៀបចំសណ្តាប់ធ្នាប់តាម ចិញ្ចើមផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ទាន់ និងបាននាំមកអប់រំ នៅព្រឹកម៉ោង៩ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កខាងលើមានឈ្មោះ ផេន ម៉េង អាយុ៤៣ឆ្នាំ មុខរបរលក់ធុរេន ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា «មុនពេលកើតហេតុ កម្លាំងសន្តិសុខចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ឱ្យក្រុមអ្នកលក់ដូរថយទៅក្រោយ ដើម្បីសម្រួលចរាចរណ៍កុំឱ្យកកស្ទះ ស្រាប់តែបុរសលក់ធុរេនម្នាក់នេះ បានទាញកូនកាំបិតបម្រុង នឹងចាក់លើសន្តិសុខ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនទាន់ ដោយបានបង្កការភ្ញាក់ផ្អើលពេញផ្សារ»។

ក្រោយពីបានឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំជនបង្កយកទៅអប់រំ នៅប៉ុស្តិ៍សង្កាត់ចោមចៅ ហើយក៏បានដោះលែងវិញ ព្រោះជនបង្ក មិនបានធ្វើឱ្យមានរបួសស្នាមអ្វីទេ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ក្មេង​​ទំនើង​២​ក្រុម​​ ប្រដាប់​ដោយ​កាំបិត​ ​និងដំបង បាន​​កាប់​ចាក់​គ្នា​មួយ​​ប្រាវ​នៅ​ក្នុង​កម្មវិធី​រាំ​ធុងបាស់​កម្សាន្ត​ កាលពី​វេ​លា​ម៉ោង​១០ និង១០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អូរ ឃុំ​កកោះ ស្រុក​មោង​ប្ញ​​ស្សី បណ្ដាល​ឱ្យ​​មានរង​​របួស​ធ្ង​ន​-​ស្រាល​ចំនួន​​៤​នាក់ ហើយ​ត្រូវ​​ឃាត់ខ្លួន​​៣​នាក់ រីឯ​មួយ​​ចំនួន​ទៀត ដាក់​មេ​ប្រូច​ចោលស្រុក​​អស់​ទាំង​យប់ ​។ ​

ប្រភព​​ឱ្យ​ដឹង​​ថា ក្រុម​​ក្មេង​ទំនើង​​ទាំង​២​ក្រុម​នោះ​ បាន​​ប្រយុទ្ធ​គ្នា​​យ៉ាង​ឃោ​រឃៅ​​​នៅ​ក្នុង​កម្មវិធី​រាំ​ធុង​បាស់​​កម្សាន្ត​​ក្នុង​ភូមិ ដែល​រៀបចំ​ដោយ​​យុវជន​ម្នាក់​​ឈ្មោះ​​ឡា​​ង ប៉ូ​រី អាយុ​​២៣​ឆ្នាំ តែ​មិន​បាន​សុំ​ច្បាប់ទម្លាប់ ឬទំនាក់ទំនង​សុំ​កិច្ច​សហការ​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​​ទេ​។ មន្ត្រី​ដដែល​បន្ត​ថា ពួក​គេ​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ពេល​កំពុង​រាំ​កំសាន្ត លុះ​បន្តិច​ក្រោយមក ក៏​ឈាន​ដល់​ការ​ប្រើ​កាំបិត និង​ដំបងដេញ​កាប់ ដេញ​​វាយ​គ្នា​ផ្អើល​ពេញ​កម្មវិធី​តែ​ម្ដង ​។

បើ​​តាម​សេចក្ដី​រាយ​ការ​ណ៍​​ថា ការ​ប្រយុទ្ធ​គ្នា​ដូច​កំរោលចូល​​រវាង​​២​ក្រុម​នេះ បណ្ដាល​ឱ្យ​​គួរ​បក្ស​​ដិ​បក្ស​​៤​នាក់​រង​របួស​ជា​ទម្ងន់ ​។ ជន​ខ្លះ​​រយះ​ក្បាល ខ្លះ​របួស​ដងខ្លួន និង​របួស​ដៃជើង ហូរ​ឈាម​ស្រោច​ខ្លួន ហើយ​ត្រូវ​សាច់ញាតិ​ប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​យប់​ភ្លាម​ៗ​ដែរ ដើម្បី​សង្គ្រោះ​បន្ទាន់​ ។ ​

កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ន៍​​ទាំង​យប់ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៏​មាន​នេះ ប៉ុន្តែ​ជន​ដៃដល់​បាន​រត់​គេច​ខ្លួន​អស់​បាត់​ទៅ​ហើយ លុះ​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា ទើប​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ក្នុង​ចំណោម​ជាង​១០​នាក់​ ។

ជន​​ទាំង​​៣​នាក់​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោះ​ខុន សុផល ហៅ​ង៉ា អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​ខេ​ង ខឿន អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ​ឡា​ត់ និមល អាយុ​២០​ឆ្នាំ ពួក​គេ​រស់នៅ​ក្នុងភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ​។

សមត្ថកិច្ចក៏​បាន​បញ្ជាក់​ដែរ​ថា ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ គ្មាន​ក្រុម​ណាមួយ​ ជា​ក្រុម​​រង​គ្រោះ​ទេ គឺ​សុទ្ធតែ​ជនល្មើស​ទាំងអស់ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជន​ដៃដល់​មួយ​ចំនួន​ទៀត ដែល​កំ​ពុត​រត់ចោលស្រុក​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]